នាងផាមេឡា អេនឌ័រសុន អតីតតារាភាពយន្តក្នុងរឿង “Baywatch” និងមហាសេដ្ឋីភាពយន្តលោក ចូន ភីតធឺ បានសម្រេចចិត្តបែកគ្នា ពោលគឺទើបតែ ១២ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបានចងចំណងអាពាហ៍ពិពាហ៍។

តារាសម្តែងនិងជាសកម្មជនការពារសិទិ្ធសត្វរូបនេះបានរៀបការជាមួយផលិតកររឿង “Batman” លោកភីតធឺកាលពីថ្ងៃទី ២០ ខែមករាក្នុងពិធីមួយនៅទីក្រុងម៉ាលីប៊ូរដ្ឋកាលីហ្វ័រញ៉ាដោយមានការចូលរួមពីកូនប្រុសពីរនាក់របស់នាងនិងកូនស្រីបីនាក់និងអតីតប្រពន្ធរបស់គាត់។

ប៉ុន្តែវេបសាយ The Hollywood Reporter បានរាយការណ៍ថាមានបញ្ហានៅឋានសួគ៌ នៅពេលដែលនាងអេនឌ័រសុនហោះទៅកាន់ប្រទេសកំណើតកាណាដារបស់នាងយ៉ាងតក់ក្រហល់ នៅប៉ុន្មានថ្ងៃបន្ទាប់ពីបង្ហោះរូបថតរបស់នាងនិងលោកភីតធឺនៅលើគណនី Instagram របស់នាង។

នាងអេនឌ័រសុនអាយុ ៥២ ឆ្នាំបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកថា “ខ្ញុំរំភើបចិត្តខ្លាំងដោយការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកចូននិងចំពោះអាពាហ៍ពិពាហ៍របស់ខ្ញុំ។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នា ខណៈពួកយើងចំណាយពេលខ្លះដើម្បីវាយតម្លៃឡើងវិញនូវអ្វីដែលយើងចង់បានពីជីវិតនិងពីគ្នាទៅវិញទៅមក”។

អ្នកទាំង ២ ធ្លាប់បានរៀបការ ៤ ដងរៀងៗខ្លួន៕ ដោយ៖ កញ្ញាដាលីស

នាងផាមេឡាសម្រេចចិត្តនៅបែកគ្នាជាមួយប្តីថ្មីភីតធឹ ក្រោយរៀបការបាន១២ថ្ងៃ