ឆ្នាំជូត
រាសីស្រុតចុះ។នាពេលនេះបើលោកអ្នកមានការកិច្ចការងារអ្វីត្រូវប្រញាប់សរុបបញ្ចប់ពីព្រោះថាឆ្លងដល់ខែក្រោយជួបបញ្ហាជាងនេះច្រើន។ការប្រកបការងារមានការចម្រើនលូតលាស់សន្សឹមៗទៅមុខតែបញ្ហាក៏ងាយកើតប៉ះទង្គិចណាស់ដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការលូតយឺតតែយ៉ាងណាការជួញឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាស្នេហាកំលោះក្រមុំងាយកើតមានបញ្ហាជម្លោះតែយ៉ាងណាក៏ងាយត្រូវគ្នាវិញផងដែរ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងងាយងាករេហើយពិសេសងាយជួបបញ្ហា ជាមួយអ្នកដទៃថែមទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយប្រៀបដូច អ៊ុំទូកបញ្ជ្រាសទឹកពីព្រោះងាយថយក្រោយណាស់តែការគាស់កាយទៅមុខវិញពិតជាជួបការលំបាកខ្លាំង។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំគប្បីឈ្លក់វង្វេងការដើរហើរហើយត្រូវ ឃ្លាតពីគ្នាខ្លះទើបល្អប្រពៃបំផុត៕
ឆ្នាំខាល
រាសីស្រុតចុះ។ នាថ្ងៃនេះលោកអ្នក តោងតែមានការប្រយ័ត្នប្រយែងមិនត្រូវប្រមាថឡើយ ពីព្រោះថាងាយជួបនូវបញ្ហាតូចធំណាស់ដែរ។លោកអ្នកយកល្អរក្សាភាពនឹងធឹងឬនៅស្ងៀមក៏ប្រសើរផងដែរ។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបការលំបាកក្នុងការរកផលចំណូលបន្តិចព្រោះតែមានការប្រជែងគ្នាច្រើនហើយពិសេសប្រយ័ត្នមានជម្លោះវិវាទថែមទៀត។ការធ្វើដំណើរឆ្ងាយជិតជួបភាពប្រទាំងប្រទើសនិងងាយមានបញ្ហាមិនល្អរត់ចូលផងគប្បីមានការប្រយ័ត្នប្រយែង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាករែកពន់ដាក់ខ្លួន៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចសម្រុកការងារតូចធំបានហើយពិសេសត្រូវប្រញាប់ធ្វើក្នុងសប្តាហ៍នេះពីព្រោះថាឆ្លងដល់សប្តាហ៍ក្រោយជួបបញ្ហាលំបាកច្រើនចំពោះមុខ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់ទិញទំនិញឬចង់បញ្ចេញទំនិញអ្វីមួយគួររួសរាន់ទាន់មានឱកាសបើពុំនោះទេនឹងជួបបញ្ហាប្រឈមមុខការលក់មិនចេញទៀតហើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើមិនទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការ ស្វែងរកបំផុត៕
ឆ្នាំរោង
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនេះមានជោគមានជ័យដូចនេះលោក អ្នកបើមានកិច្ចការអ្វីអាចសម្រុកបានហើយពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីពេញចិត្តផង។សម្រាប់បើជាអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមិនត្រូវបោះទុនអ្វីមួយដោយតក់ក្រហល់ឡើយហើយត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុង ជ្រោយប្រយ័ត្នជួបរឿងស៊យបោះទុនទៅហើយសូន្យឈឹងរកតែដើមមកវិញមិនបាន។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខយឺតៗតែងាយថយក្រោយណាស់៕
ឆ្នាំម្សាញ់
រាសីល្អជាមធ្យម។នៅពេលនេះសម្រាប់ស្ត្រីដោយសារឧបទ្រពចូលយាយីច្រើនហេតុនេះគប្បីមានការប្រយ័ត្នប្រយែងទើបចៀសផុតផលលំបាកទាំងពួង។ ការរស់នៅតែងកើតនូវរឿងរាវមិនសូវសប្បាយចិត្តច្រើនគប្បីមានការប្រយ័ត្នប្រយែង។ ចំណែកនៅថ្ងៃនេះដែរការប្រកបរបររក ស៊ីជួញដូរមានបញ្ហាមិនល្អនិងផលប៉ះទង្គិច្រើនយាយី។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងប្រទាំងប្រទើសចំពោះគ្នាច្រើន៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកចរចាឬចុះប្រកបកិច្ចការងារអ្វីមួយព្រោះថាតែផ្តល់ជាលទ្ធផលល្អជានិច្ច។ចំពោះលោកអ្នកដែលប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីទេព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់ជាទីកក់ក្តៅជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តី សុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសម្ព័ន្ធ ស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិងកំពុងស្រស់ស្រាយល្អប្រពៃ៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីអ្វីមួយពីអ្នកដទៃតែងមិនឆ្លើយតបដូចប្រាថ្នានោះឡើយ។ចំពោះក្នុងថ្ងៃនេះដែរដោយសារដួងរាសីដាំក្បាលចុះដូចនេះការប្រកបការងារអ្វីត្រូវប្រយ័ត្នប្រយែងបើពុំនោះពិតជាត្រូវរែកពន់ផលលំបាកនៅ ក្រោយវិញជាក់ជាពុំខាន។អ្នកប្រកបរបររកស៊ីជួញដូរការធ្វើជំនួញទីជិតឆ្ងាយមិនទាន់ភ្លឺថ្លាប៉ុន្មានទេគឺអួអាប់ណាស់ហើយផលចំណូលនោះទៀតសោតក៏ជួបការលំបាកដូចនេះទាល់តែខិតខំខ្លាំងបន្តិចទើបអាចរកប្រាក់ចំណូលគ្រាន់ធូរចិត្តទៅរួច ។
បញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការទៅមុខយឺតតែងាយថយក្រោយដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការប្រេះស្រាំរហូតក្លាយជារឿងបែកបាក់៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងសម្រេចជោគជ័យនិងហុចផ្លែផ្កាគ្រាន់កក់ក្តៅផង។ការរស់នៅវិញលោកអ្នកជួបភាពប្រទាំងប្រទើសជាមួយក្រុមមនុស្សនៅ ក្បែរខ្លួនលុកលុយ ដូច្នេះទោះធ្វើអ្វីត្រូវមានការប្រយ័ត្នប្រយែងទើបចៀសផុតពីរឿងរាវអុកឡុកយាយីទៅរួច។ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះជួបការ លំបាកម្តេចម្តាក្តីក៏អាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងបាយដែរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនត្រូវរ៉ូវជួនទាស់ទែងគ្នា៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមានភាពរលូនល្អហើយធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់និងផ្តល់ផលល្អផង។ចំពោះលោកអ្នកខ្លះបើទោះបីមានឧបសគ្គមួយចំនួនយាយីក៏ដោយប៉ុន្តែក៏អាចឆ្លងផុតដោយមិនជួបការ លំបាក។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែម ល្ហែមបន្តិចព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំម្នាក់ៗកុំយកចិត្តខ្លាំងដាក់ខ្លួនប្រយ័ត្ននាំតែកើតក្តីសៅហ្មងចំពោះគ្នា៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តច្រើនរឿងព្រោះថាតែងហុចជាផលល្អនាពេលក្រោយជានិច្ច។សម្រាប់អ្នកប្រកបមុខរបរជាអ្នកជំនួញវិញមានការរីកលូតលាស់ទៅមុខគួរសមហើយបើលោកអ្នកចង់បើករបរអ្វីមួយថ្មីក៏មានការលូតលាស់ទៅមុខសន្សឹមៗជានិច្ច។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកមិនត្រូវព្រួយបារម្ភនឹងកិច្ចការងារនោះពេកដែរពីព្រោះថាបើមានពេលល្អនោះពេលមិនល្អក៏មានដែរ។បើធ្វើអ្វីមួយមិនដូចក្តីប្រាថ្នាត្រូវចេះអត់ធ្មត់តស៊ូទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរដោយសារយីអ៊ុនមិនសូវគាប់ប្រសើរម្ល៉ោះហើយធ្វើ ឱ្យមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទយាយីច្រើនដូច្នេះត្រូវរក្សាភាពស្ងប់ស្ងាត់ទើបចៀសផុតជម្លោះវិវាទទាំងពួងទៅរួច។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានមានភាពស្រស់ស្រាយនិងមានការយល់ចិត្តគ្នាគ្រាន់គាប់ប្រសើរ៕