មន្រ្តីរដ្ឋាភិបាលកម្ពុជាចំនួន៥រូប​ទៅ​ឈ្វេងយល់ បទពិសោធន៍នៃការ​បំពុលបរិស្ថាននៅជប៉ុន​

ដោយៈសុផល/ភ្នំពេញ ៖ តាមរយៈការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន មន្រ្តីរដ្ឋាភិបាលកម្ពុជាចំនួន៥រូបមកពី ក្រសួងបរិស្ថាន រួមជាមួយនឹងមន្រ្តីរដ្ឋាភិបាលនៃបណ្តាប្រទេសមេគង្គ (ប្រទេសឡាវ ថៃ និងវៀតណាម) បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមកម្មវិធីបណ្តាញផ្លាស់ប្តូរសិស្ស និស្សិត និងយុវជនរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ីខាងកើតដែលហៅកាត់ថាJENESYS 2019។

មន្រ្តីប្រតិភូ ចូលរួមកម្មវិធីផ្លាស់ប្តូរនៅក្រសួងបរិស្ថានជប៉ុន និងទៅទីក្រុងតូយ៉ាម៉ា ដែលជាទីក្រុងធ្លាប់មានបទពិសោធន៍នៃការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ មន្រ្តីប្រតិភូ ក៏នឹងទៅទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តបរិស្ថានខេត្តតូយ៉ាម៉ា និងសារមន្ទីរជម្ងឺអីតៃអីតៃខេត្តតូយ៉ាម៉ា ដើម្បីស្វែងយល់ពីបទពិសោធន៍ និងបច្ចេកវិទ្យាបរិស្ថាននៅទីនោះ។

ពួកគាត់ក៏នឹងទទួលយកបទពិសោធន៍នៃ វប្បធម៌ជប៉ុនតាមរយៈការស្នាក់នៅជាមួយក្រុមគ្រសារជនជាតិជប៉ុនផងដែរ។សូមមើលតារាងព័ត៌មានលម្អិតស្តីពីកាលបរិច្ឆេទដែលមានភ្ជាប់។

សូមជម្រាបថាកម្មវិធី JENESYS មានគោលបំណងជម្រុញការយល់ដឹង និងការកសាងទំនុកចិត្តទៅវិញទៅមកក្នុងចំណោមប្រជាជនជប៉ុន និងបណ្តាប្រទេសចូលរួម និងដើម្បីកសាងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពនាពេលអនាគត។
តាមរយៈកម្មវិធីនេះ ក្រសួងការបរទេសជប៉ុនបានអញ្ជើញយុវជនកម្ពុជាចំនួនជាង២១០០នាក់ហើយ តាំងពីឆ្នាំ២០០៧មក។

តាមរយៈកម្មវិធីនេះអ្នកចូលរួមនឹងអាចយល់ដឹងអំពីប្រទេសជប៉ុនកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងចែករំលែកនូវបទពិសោធន៍របស់ខ្លួនឲ្យបានទូលំទូលាយទៅកាន់ប្រជាជនកម្ពុជា បន្ទាប់ពីវិលត្រលប់មកវិញ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្រះមហាក្សត្រ​បង្ហាញ​ទឹក​...

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ព...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

បុរស​ម្នាក់ បើក​ម៉ូតូ បុក...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...