បរិយាយ​លេខ​នេះ​៖ បណ្តុះបណ្តាល​យុវជន ខណៈ​គ្រោះថ្នាក់​ចរាចរណ៍ មិន​ថមថយ​!

អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី និង​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ដៃគូ បាន​បើក​សិក្ខាសាលា​បណ្តុះ បណ្តាល​យុវជន​គំរូ ប្រមាណ​ជាង ១០០​នាក់ ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​សុវត្ថិភាព ចរាចរណ៍ និង​ឆ្លើយតប​នឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។ ការបណ្តុះបណ្តាល​នេះ មាន​ទិសដៅ ជំរុញ​ឲ្យ​យុវជន និង​អ្នក​ជុំវិញ មានការ​ប្រុងប្រយ័ត្ន ក្នុងការ​បើកបរ ឬ​ធ្វើ​ចរាចរណ៍​កាត់បន្ថយ ឥរិយាបថ​បើកបរ​ប្រកប ដោយ​គ្រោះថ្នាក់ និង​ការបើកបរ​ដោយ​ធ្វេសប្រហែស​ព្រមទាំង បង្កើន​ការពាក់​មួកសុវត្ថិភាព ក្នុងចំណោម​កុមារ​។​
​ ​
​ការជួបជុំ​នេះ ក៏​ជា​ឱកាស​មួយ សម្រាប់​កម្មវិធី ស្តីពី ការប្រើប្រាស់​ផ្លូវ​ដោយ​សុ​វត្តិភាព ដើម្បី ពិភាក្សា​ពី​ចំណុច​ល្អ និង​ចំណុច ដែល​ត្រូវ​កែលម្អ ដើម្បី​ដាក់​នៅក្នុង​ផែនការ​សកម្មភាព​បន្ត ជាមួយ​អ្នក ពាក់ព័ន្ធ​។​

​ប្រព័ន្ធ​ព័ត៌មាន​ជនរងគ្រោះ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ បង្ហាញថា ចាប់ពី​ឆ្នាំ​២០១៥ មកដល់ ២០១៨ ជិត​ពាក់កណ្តាល​នៃ​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​កម្ពុជា គឺជា​យុវជន ដែលមាន​អាយុ ក្នុង​ចន្លោះ​ពី ១៥ ដល់ ២៩​ឆ្នាំ​។ ជនរងគ្រោះ​ទាំងនោះ ភាគច្រើនបើកបរ ឬ​ធ្វើ​ចរាចរណ៍ ដោយ​មិនបាន​យកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ទើប​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់ ចរាចរណ៍​កើតឡើង​។​

​ដោយឡែក គណៈកម្មាធិការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បានប្រកាស​អាសន្ន​ចំពោះ​គ្រោះ ថ្នាក់​ចរាចរណ៍ ដោយសារតែ​ក្នុង​ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍ បាន​កើតឡើង​ចំនួន ៤.១២១​ករណី កើន​៨៤៥​ករណី ស្មើ ២៦​ភាគរយ និង​បានសម្លាប់​មនុស្ស ចំនួន ១.៩៨១​នាក់ កើនឡើង ២២០​នាក់ ស្មើ ១២​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៨​។ ចំណែក​អ្នករបួស មាន​ចំនួន ៦.១៤១ កើន ១.៣៧១​នាក់ ស្មើ ២៩​ភាគរយ​។​

​រីឯ​នៅក្នុង​ខែមករា ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បានកើត​ឡើង សរុប​ចំនួន ៣៥៨​លើក បណ្តាល​ឲ្យ​ស្លាប់ ២០៦​នាក់ និង​របួស ៥៥៩​នាក់​។ ក្នុងចំណោម​អ្នក ស្លាប់​ទាំង ២០៦​នាក់ គឺមាន ១៥៩​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ និង​មិន​ពាក់មួក​សុវត្ថិភាព ១១៦​នាក់​។

​ចំនួន​គ្រោះថ្នាក់ ចំនួន​អ្នកស្លាប់ និង​ចំនួន​អ្នករបួស ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍នៅ​ខែមករា ឆ្នាំ​២០២០ គឺ​កើនឡើង បើ​ធៀប​នឹង​ឆ្នាំ​២០១៩​។ ឆ្នាំ​២០១៩ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក នៅ​ទូទាំងប្រទេស បាន​កើតឡើង​ចំនួន ៣៣១ លើក បណ្តាល​ឲ្យ​ស្លាប់ ១៤៨ នាក់ និង​របួស ៥១៧ នាក់​។​

​មូលហេតុ​ភាគច្រើន ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ នៅ​ប្រទេស​យើង គឺ​បង្កឡើង​ដោយ​អ្នកបើកបរ ហើយ​ហេតុ​សំខាន់ និង​ញឹកញាប់​ជាងគេ គឺ​បញ្ហា​ល្បឿន​ដែល អ្នកបើកបរ​បើក​យាន​យន្ត​លឿន​ហួសហេតុ​នេះឯង​។ អ្នករងគ្រោះ ស្លាប់ និង​របួស​ដោយសារ គ្រោះថ្នាក់​ចរាចរណ៍​នេះ​ទៀតសោត ភាគច្រើន ក៏​ជា​យុវជន​។​

​យ៉ាងណាក៏ដោយ ជាមួយនឹង​វិធានការ​រឹតបន្តឹង​ផង បណ្តុះបណ្តាល អប់រំ​ផង​ប្រជា ពលរដ្ឋ អ្នកប្រើប្រាស់​ផ្លូវ ពិសេស​អ្នកបើកបរ​ម៉ូតូ និង​យុវជន គួរតែ​ចូលរួម​ការពារ​ខ្លួនឯង​។ យុវជន អ្នកបើកបរ និង​អ្នកជិះ​ម៉ូតូ​ទាំងអស់ គួរតែ​ចូលរៀន ដើម្បី​ឲ្យ​យល់ដឹង និង​ចេះ​ពី​ច្បាប់​ចរាចរណ៍ ស្លាក​សញ្ញា​ចរាចរណ៍ ហើយក៏​គួរតែ ឆ្លងកាត់​ការប្រឡង ធ្វើតេស្ត​ត្រឹមត្រូវ​។ ការធ្វើ​ដូច្នេះ ដើម្បី​ការពារ​ខ្លួនឯង និង​ក្រុមគ្រួសារ ដែល​រួម​ដំណើរ​ជាមួយ ពី​គ្រោះថ្នាក់​ចរាចរណ៍​។ មិន​លំបាក​ទេ គ្រាន់តែ​ចូលរៀន​បើកបរ តាម​សាលា​ត្រឹមត្រូវ និង​ឆ្លងកាត់​ការប្រឡង​យក ប័ណ្ណបើកបរ ល្អជា​ជាង​ចេះ​តាម​គ្នា ហើយ​មិន​យល់​ដង​អ្វី​បន្តិច​សោះ​ពី​ច្បាប់​ចរាចរណ៍​នោះ​។​

​ម្យ៉ាងទៀត ឪពុកម្តាយ​គ្រប់រូប គួរតែ​ចាំ​កូនចៅ​អាយុ ១៨​ឆ្នាំ​ឡើងទៅ​សិន​ហើយ​បាន​ចូលរៀន បើកបរ​ត្រឹមត្រូវ បើ​មិនបាន​រៀន​បើកបរ​ឡាន​ទេ ក៏​អាច​ចូលរៀន​បើកបរ​ម៉ូតូ ដើម្បី​ឲ្យ​បាន​យល់ ដឹង​ពី​ច្បាប់​ចរាចរណ៍ និង​ស្លាក​សញ្ញា​ចរាចរណ៍ មុននឹង​អនុញ្ញាត ឬ​បណ្តោយ​កូនចៅ ឲ្យ​ជិះ​ម៉ូតូ បើកឡាន​។ បើសិនជា​គ្រួសារ​នីមួយៗ ធ្វើ​ដូច្នេះ ទើប​ឪពុកម្តាយ អាណាព្យាបាល​មិន​សោក ស្តាយ ដោយសារតែ​កូនចៅ ជិះ​ម៉ូតូ​ទាំង​វ័យ ក្មេង មិនទាន់​គ្រប់​អាយុ​ហើយ​ជួប​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​ណាមួយ​នោះ​។​

​ជារួម អាជ្ញាធរ​សមត្ថកិច្ច បានដាក់​ចេញ​នូវ​វិធានការ​ច្បាប់ ដោយ​អប់រំ​ផង និង​រឹតបន្តឹង​ផង​។ ក្នុងនោះ អង្គការ​សង្គម​ស៊ីវិល ក៏បាន​ចូលរួម ដោយ​បើក​វគ្គ​បណ្តុះបណ្តាល​ដល់​យុវជន ក្នុង​បំណង​ទប់ស្កាត់ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។ ប៉ុន្តែ​គួរតែ​យុវជន អ្នកបើកបរ យានយន្ត ពិសេស​អ្នកបើកបរ និង​ធ្វើដំណើរ​តាម​ម៉ូតូ សូមមេត្តា​ចូលរួម​ច្រើនជាងគេ ព្រោះថា តាម​ការកត់ត្រា គឺ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ច្រើនជាងគេ លើ​អ្នកធ្វើដំណើរ​តាម​ម៉ូតូ ហើយ​ភាគច្រើន ក៏​ជា​យុវជន​ថែមទៀត​៕ ដោយ​៖ ម៉េង​ឆៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្រះមហាក្សត្រ​បង្ហាញ​ទឹក​...

ដោយៈ ជា​សីហៈ​/​ភ្នំពេញៈ ព...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ ...

បុរស​ម្នាក់ បើក​ម៉ូតូ បុក...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...