ការលួចនាំចូលបក្សីខុសច្បាប់ពី​​ថៃមកកម្ពុជតាមច្រករបៀងនៅ​បន្ទាយមានជ័យ បន្តកើតមាន​

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ការលួចនាំចូលបក្សីខុសច្បាប់ពីថៃមកកម្ពុជតាមច្រករបៀងនៅបន្ទាយមានជ័យ បន្តកើតមាន។ ឯមន្ត្រីពេទ្យសត្វនៃមន្ទិរកសិកម្មខេត្តបន្ទាយមានជ័យ ក័បន្តទប់ស្កាត់បង្ក្រាបបាន។ ប៉ុន្តែបានសំណូមពរគណៈបញ្ជារកងឯកភាពស្រុក ខេត្តជួយចាត់វិធានការលើកកម្លាំងការពារព្រំដែន ដែលឃុបឃឹតនឹងឈ្មួញ ។

លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យប្រាប់កាលពីថ្ងៃទី៣ខែកុម្ភៈថា៖ នៅវេលាម៉ោង៩និង ៤៥នាទីយប់ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ២០២០ ក្រុមអន្តរាគមការិយាល័យសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលឃុំអូរបីជាន់ បានស្ទាក់ឃាត់ចាប់រថយន្ត​០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ចង្កូត ឆ្វេង ពាក់ស្លាកលេខ 2J:6079 ផ្ទុកមាន់រស់ចំនួន ៤៧តាកា ស្មើនឹង ៤៧០ក្បាល (១តាកា ស្មើនឹង ១០ក្បាល) ដែលលួចនាំចូលដោយខុសច្បាប់ពីប្រទេសថៃតាមច្រករបៀងព្រៃចាន់ នៅត្រង់ចំណុចមុខបន្ទាយទាហានភូមិភាគ៥ ស្ថិតក្នុងភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។

លោកបានបន្តថា ៖ម្ចាស់ទំនិញមានឈ្មោះ អ៉ិន សុម៉ាលី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកុកទិល ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

បន្ទាប់មកមន្រ្តីជំនាញបាននាំយកវត្ថុតាងខាងលើ មកបង្ខាំងទុកនកន្លែងចត្តាឡីស័ក​​​​របស់ការិយាល័យ ដើម្បីយកសំណាកវិភាគផ្ញើទៅកាន់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីធ្វើរោគវិនិច្ឆ័យ មុននឹងផាកពិន័យទៅតាមនីតិវិធីច្បាប់ជាធរមាន ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី២២ខែមករាឆ្នាំ២០២០ ក្រុមអន្តរាគមន៍នេះ ស្ទាក់ឃាត់ចាប់បានរថយន្តដឹកមាន់រស់១គ្រឿងម៉ាកនីសាន់១បាំងកន្លះដែលផ្ទូកមាន់រស់ចំនួន​៩១២ក្បាលស្មើនឹង១១៤ត្រការ។ មាន់ទាំងនោះបានលួចនាំចូលមកតាមច្រករបៀងចម្ការគភូមិចម្ការគឃុំស្វាយចេកស្រុកស្វាយចេក(ដែលឈរជើងដោយយោធាកងការពារព្រំដែនលេខ៥០៣) ។

ហើយកាលពីយប់ថ្ងៃទី១៩ខែមករាកន្លងមក ក្រុមអន្តរាគមន៍ពេទ្យសត្វខាងលើនិងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអូរបីជាន់ បានស្ទាក់បង្ក្រាបបានរថយន្តចំនួន០២គ្រឿង ផ្ទុកជ្រូករស់សរុប ៤២ក្បាល នៅឃុំអូរបីជាន់ បន្ទាប់ពីវាត្រូវលួចនាំចូលតាមច្រករបៀងណងចាន់ភូមិជោគជ័យឃុំអូរបីជាន់ (ដែលឈរជើងដោយកម្លាំងយោធាកងការពារព្រំដែនលេខ៥០៣ ផងដែរ )។

លោកហ៊ុយ ទូច បានបន្តថា បទល្មើសរត់ពន្ធ រួមទាំងបទល្មើសលើអនុវិស័យផលិតកម្មនិងបសុព្យាបាលមានមាន់ទា ជ្រូក និងផលិតផលពីបក្សី ពីជ្រូកនៅតែបន្តកើតមានតាមច្រករបៀងមួយចំនួនក្នុងចំណោមច្រករបៀងជាង៦០កន្លែងលើបណ្តោយខ្ដែបន្ទាត់ព្រំដែនកម្ពុជា ថៃក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជា ឈមគ្នានឹងខេត្តស្រះកែវ និងខេត្តបូរីរាំ ប្រទេសថៃ។

ការលួចនាំចូលមាន់រស់ ក៏ដូចផលិតផលពីបក្សី ជ្រូក គោក្របីឬបទល្មើសផ្សេងទៀត ហើយច្រករបៀងនៅតែបើកគឺជាការអនុវត្តផ្ទុយទាំងស្រុងពីគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ក៏ដូចការណែនាំ ដាក់បញ្ជាបន្ថែមរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ ចំពោះ មន្ត្រីជំនាញពេទ្យសត្វ គឺពុំមានប្រចាំការតាមចក្ររបៀង ហើយក៏មិនទទួលកិច្ចសហការិកងកម្លាំងការពារព្រំដែនឡើយ ។

សូមបញ្ជាក់ដែរថា នៅខេត្តបន្ទាយមានជ័យមានក្រុមហ៊ុនតែមួយគត់ដែលទទួលអាជ្ញាប័ណ្ណពីអគ្គនាយកដ្ឋានផលិតកម្មនិងបសុព្យបាលនៃក្រសួងកសិកម្ម ក្នុងការនាំចូលមាន់រស់។

ប៉ុន្តែការអនុញ្ញាតិអោយនាំចូលមាន់រស់នោះ ក៏ធ្វើតាមច្រករបៀងដែរ ហើយទទួលទិញរាយ រួចទើបប្រមូលផ្តុំគ្នាលើឡើងឡានធំ។ ជាក់ស្តែងមន្ត្រីជំនាញពេទ្យសត្វនៅខេត្តក៏មិនហិានត្រួតពិនិត្យ រាប់ចំនួនសត្វឬយកសំណាក់វិភាគទៅជូនថ្នាក់លើឡើយ។ ហើយក្រុមហ៊ុនតែមួយនោះ មានសកម្មភាពកន្ទេលធំបន្លំដេក ដោយនាំចូលបរិមាណមាន់​លើសពីការកំណត់ក្នុងអាជ្ញាប័ណ្ណនិង ប្រើអាជ្ញាប័ណ្ណអនុញ្ញាតិ១ដង ទៅចេញមាន់​២-៣ដងក៏មាន ។

រូបភាព និងសកម្មភាពឡប់ឡែបែបនេះហើយ ដែលក៏នាំអោយមានឈ្មួញនិងកងកម្លាំងការពារព្រំដែនបានលួចនាំចូលមាន់រស់និងសត្វផ្សេងទៀតដោយខុសច្បាប់តាមច្រករបៀងដែរនោះ ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...

ប៉ូលិស​បង្ក្រាប​ក្រុម​ជួញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...