Home កម្សាន្ត ភី​យ៉ា​វ៉េ​កា...

ភី​យ៉ា​វ៉េ​កា សប្បាយចិត្ត ដែល​បាន​លើក​ពាន តារា​បង្ហាញ​ម៉ូត​ឆ្នើម ឆ្នាំ​២០២០ នៅ​ថៃ​

​ភ្នំពេញៈ បន្ទាប់ពី​តារា​សម្តែង​ល្បី កញ្ញា ឌួង ម៉ា​និ​ច មាន​វត្តមាន​ចូលរួម​កម្មវិធី​ទទួល​ពានរង្វាន់ផ្នែក​សិល្បៈ​ធំ​មួយ នៅ​ប្រទេស​ថៃ កាលពី​ចុង ខែមករា ឆ្នាំ​២០២០ នេះ ក៍មាន​តារា​ម៉ូ​ដែល​មួយរូប​ទៀត គឺ​កញ្ញា ភី​យ៉ា វ៉េ​កា ហៅ ភី​យ៉ា ជាតា​រា​ម៉ូ​ដែល​ថ្មី មួយរូប​ទៀត កំពុង​តែមាន​ប្រជាប្រិយភាព​ខ្លាំង និង​លេចធ្លោ នៅ​ដើមឆ្នាំ​២០២០ ខណៈ​ប្រទេស​ថៃ ទទួលស្គាល់​សមត្ថភាព​នាង និង​ប្រគល់​ពានរង្វាន់​ជូន​នាង​។

តារា​បង្ហាញ​ម៉ូត​ប្រជាប្រិយ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កក​ញ្ញា ភី​យ៉ា វ៉េ​កា ត្រូវបាន​អញ្ជើញចូលរួមកម្មវិធី Thailand Digital Awards 2020​។ កម្មវិធី​នេះ បាន​ត្រូវធ្វើឡើងនៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពី​រាត្រី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០ ជាមួយនឹង​តារា​ប្រុស​ស្រីៗ ល្បី​ប្រចាំ ប្រទេស​ថៃ​អ្នកមាន​ស្នាដៃ​លេចធ្លោ ក្នុង​សិល្បៈ​។ ក្នុងនោះមាន​តារា​ស្រី​ពីរ​ដួង​ប្រចាំ​ប្រទេសកម្ពុជា​យើង​គឺ​កញ្ញា ភី​យ៉ា វ៉េ​កា និង​តារា​សម្តែង ឌួង ម៉ា​និ​ច ត្រូវបាន​ជ្រើសរើសជា​តារា​កិត្តិយស និង​លើក​ពាន​ជា​តារា​ឆ្នើម​ប្រចាំ ឆ្នាំ​២០២០ ជាមួយ​តារា​ថៃ​។

កញ្ញា ភី​យ៉ា វ៉េ​កា បាន​បង្ហោះ​សារ កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ​ថា “​នាង​ខ្ញុំ ភី​យ៉ា វ៉េ​កា ពិត​ជាមាន​មោទនភាព ក្នុងនាម​ជា​កូន​ខ្មែរ និង​ជាតារា​បង្ហាញ​ម៉ូត​ខ្មែរមួយរូប ដំបូង​គេ​បង្អស់ ដែល​បាន​លើក​ពាន​តារា​បង្ហាញ​ម៉ូត​ឆ្នើម ឆ្នាំ​២០២០ ជាមួយ​តារា​ល្បីៗ ប្រចាំ​ថៃ និង​ឡាវ​។ នាង​ខ្ញុំ ពិតជា​រំភើប​ខ្លាំងណាស់​ពីព្រោះ​ជា​លើកទីមួយដែល​នាង​ខ្ញុំ​មានឱកាស​លើក​ពានរង្វាន់ ខ្នាត​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី ក្នុងឆ្នាំ​២០២០”​។

សូម​រំលឹកថា កញ្ញា ភី​យ៉ា វ៉េ​កា បាន​ប្រឡូក​ចូល​សិល្បៈ នៅក្នុង​កម្មវិធី​ប្រកួត Boy bands Girl Bands របស់​ទូរទស្សន៍ ស៊ី​ធី​អិន កាលពីឆ្នាំ​២០០៤​។ បន្ទាប់មក នាង​បាន​បន្ត​ប្រឡូកនៅក្នុងការសម្តែង​ខ្សែភាពយន្ត ថត​ស្ព​ត​ពាណិជ្ជកម្ម និង​ដើរ​ម៉ូត​។ តារា​រូបនេះ​ត្រូវបាន​អ្នកគាំទ្រ​ចាប់ អារម្មណ៍ និង​ចាត់ទុកជា​តារា មាន​រូប​សម្រស់​ស្អាត ទម្រង់​មុខ​កូនកាត់ និង​មាន​ប្រជាប្រិយលើ​ហ្វេ​ស​ប៊ុ​ក​៕ ដោយៈ បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃុំខ្លួន​ជនសង្ស័យ​២​នាក់​...

​ដោយៈ​គ្រញូង​/​ប៉ៃលិនៈ ...

ក្រសួងសុខាភិបាល​ប្រកាស​ពី...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

រថយន្ត​វ៉ា​ជែង​ទាំង​កម្រោ...

ដោយ​៖ ប​.​ជ័យ / បន្ទាយមាន...

ក្រសួង​ប្រកាសៈ​ប្រភពដើម​ន...

ដោយៈ​មុនីរ័ត្ន​/​ភ្នំពេញៈ...