ដោយៈសុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយគោយន្តកន្ត្រៃយដឹកអុស បណ្តាលឲ្យស្លាប់ម្នាក់ រងបួសធ្ងន់ស្រាល៤នាក់ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៣៨ និង៣៩ ស្ថិតក្នុងភូមិមនោរម្យ ឃុំហោសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី៣ ខែកម្ភៈ ឆ្នាំ២០២០។
មន្ត្រីជំនាញស្រុកឱរ៉ាល់បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញជនរងគ្រោះមួយគ្រួសារមានគ្នា៥នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវអាល់ហ្វា ពណ៌ខៀវ គ្មានផ្លាកលេខបើកបរដោយឈ្មោះញ៉ែម ជឿន ភេទប្រុស អាយុ៥៥ឆ្នាំ ដឹកប្រពន្ធនិងកូន៣នាក់។បើកបរពីលិចទៅកើតពេលទៅដល់ចំណុចកើតហេតុខាងលើ បានបុកគោយន្តកន្រៃ្តម៉ាកគូបូតាពណ៌ក្រហម ដឹកអុស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណចំពីក្រោយ បណ្ដាលឲ្យរងរបួស៤នាក់ និងស្លាប់ម្នាក់។
ប្រភពបានបន្តថា ជនរងទី១ .ឈ្មោះ ញ៉ែម ជឿនភេទប្រុសអាយុ ៥៥ឆ្នាំ រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺជាអ្នកបើកបរម៉ូតូរងរបូសធ្ងន់
២ .ឈ្មោះ ចាន់ រី ភេទស្រីអាយុ ៣២ឆ្នាំ ត្រូវជាប្រពន្ធរងរបួសស្រាល
៣. ឈ្មោះ ជឿន ចាន់នឿនភេទប្រុសអាយុ ១២ឆ្នាំត្រូវជាកូនរងរបួសធ្ងន់
៤. ឈ្មោះ ជឿ ចាន់ណាអាយុ៨ឆ្នាំត្រូវជាកូនរងរបួសធ្ងន់
៥. ឈ្មោះ ជឿន ចាន់នុច ភេទប្រុសអាយុ ៤ឆ្នាំត្រូវជាកូនបានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។
អ្នកបើកបរគោយន្តខាងលើបានរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។
សពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកគោយន្ត និងម៉ូតូបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់ការតាមនិតិវិធី៕B/Ha