ភ្នំពេញ៖ តារាល្បី កញ្ញា សួង សាខារ៉ានីត បានថតរូបបញ្ចេញភាពសិចស៊ីដែលតាមរយៈការបង្ហាញរូបភាពទាំងនោះ បានធ្វើឱ្យអ្នកគាំទ្រពេញចិត្ត ហើយធ្វើឱ្យបណ្តាញសង្គមហ្វេសប៊ុក និងព័ត៌មានសិល្បៈ មិនឱ្យស្ងាត់ឡើយ ។
តារាសម្តែងស្រីដែលមានប្រជាប្រិយភាពក្នុងរឿងភាគជាច្រើនរបស់ស្ថានីយទូរទស្សន៍នោះ សួង សាខារ៉ានីត បានបង្ហោះរូបថតជាច្រើនសន្លឹក ដែលបង្ហាញរូបសម្រស់របស់នាងនៅតែស្អាត ហើយជាពិសេសបញ្ចេញកាយវិការគួរឱ្យស្រឡាញ់ មិនចាញ់គេថតតារាម៉ូដែល ឬ Fashion Show។

ជាមួយគ្នានោះ សកម្មភាពដែលបង្ហាញនូវកាយវិការ កាច់រាងរបស់នាង ពិតជាគួរឱ្យសរសើរ ព្រោះចេះរើសទីតាំងបែបធម្មជាតិ សាមញ្ញៗ ខណៈពេលនេះ នាងមើលស្អាតជាងពេលមុនៗ ហើយឆ្លៀតបញ្ចេញភាពស៊ិចស៊ីតិចៗ ធ្វើឱ្យបេះដូងបុរសៗលោតពេញចិត្តតែម្តង។

កញ្ញា សួង សាខារ៉ានីត ហៅ ភីងភីងរ៉ូស បានប្រាប់ រស្មីកម្ពុជា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ឱ្យដឹងថា ការពិតគ្រាន់តែចង់ថតរូបលេង ហើយនាងចង់បាននូវអ្វីថ្មីៗសម្រាប់ដើមឆ្នាំនេះផង។ នាងក៏ចង់ដឹងថា ក្រោយពេលនាង ខំហាត់ប្រាណ ខំថែរក្សារាងរបស់នាង បានមួយរយៈមក ថាតើពេលថតរូប នៅស្អាត ឬអត់ ។ ម្យ៉ាងក៏រៀងស្ងាត់ ថតរូបបែបនេះផងដែរទើបចង់បានរូបស្អាតៗ សម្រាប់អ្នកគាំទ្រផងដែរ។ នាងសូមអគុណដល់អ្នកគាំទ្រស្រឡាញ់នាង ទាំងអស់ ហើយក៏សូមអភ័យទោស ដល់មហាជនផងដែរប្រសិនបើមិនពេញចិត្តចំពោះប្រការណាមួយនោះ។

សូមបញ្ជាក់ថា កញ្ញា សួង សាខារ៉ានីត ត្រូវបានអ្នកគាំទ្រសរសើររូបនាងដែលមានវ័យច្រើនបន្តិចក៏ពិតមែន សម្រស់របស់នាងកាន់ស្អាត ចេះថែរក្សាស្បែក សស្អាតជាពិសេសជាតារាស្រី លេចធ្លោមួយរូប មានដើមទ្រូងធំស៊ិចស៊ី៕ ដោយ៖ បូរិន/Ha


