ភ្នំពេញ​៖ កញ្ញា ម៉េង យៀ​កលី អតីត​ហ្វ្រេស​ស៊ី​ហ្គើ​ល (Freshie Girl) ចំណាត់ថ្នាក់​លេខ​២ ប្រចាំឆ្នាំ​២០១៥ និង​ជា​តារា​សម្តែង​ផងដែរ​នោះ បាន​បាត់​មុខ​ពី​សិល្បៈ​មួយរយៈ ក៏​ស្រាប់តែលេចមុខ​ចូល​រោងការ ជាមួយ​អ្នកជំនួញ​ក្រុមហ៊ុន​ធំ​ម្នាក់ ខណៈ​ពិធីមង្គលការ​របស់​នា​ង ត្រូវបាន​ធ្វើឡើង​យ៉ាង​ធំដុំ​កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២០​។
​ ​
អមដោយ​មហាជន និង​ភ្ញៀវ​ជាច្រើន​នាក់ តារា​ស្រី​រូបនេះ បាន​ដឹក​ដៃ​អ្នកជំនួញ មានមុខមាត់ ចូល​រោងការ​ជា​ផ្លូវការ ចាក​ភាព​នៅ​លីវ ខណៈ​មង្គលការ​របស់​អ្នកនាង ម៉េង យៀ​កលី ក្នុងនោះ​ក៏មាន​ទាំង​អ្នកសិល្បៈ ពិសេស​ក្រុម​អ្នកជំនួញ មានមុខមាត់ ក្នុងសង្គម​ស៊ី​វិ​ល័យ ផងដែរ​។
​ ​
​អ្នកនាង ម៉េង យៀ​កលី បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ឱ្យដឹងថា ស្វាមី​នាង មាន​វ័យ​ជាង ៣០​ឆ្នាំ មាន​ឈ្មោះថា លោក ច​ន ប្រុស ត្រូវបាន​គេ​ស្គាល់​ថា ជា​បុគ្គល​ល្បី​លើ​ជំនួញ និង​ជាស្ថាបនិក​របស់​ក្រុមហ៊ុន​ដ៏​ធំ​មួយ​។

​តារា​ស្រី វ័យ​២៦​ឆ្នាំ រូបនេះ បាន​បញ្ជាក់ថា ក្រោយ​បា​នល​ទ្ឋ​ផល​ល្អ ក៏​ងាក​ទៅ​បំពេញការងារ ជា​ពិធី​ការិនី ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន ប្រមាណ​ជាង​១​ឆ្នាំ​ក្រោយមក​នាង​រវល់​នឹង​ការងារលក់​ផលិតផល​ថែរក្សា​សម្រស់ ទើប​មិនមាន​ពេលវេលា​ច្រើនជាមួយ​សិល្បៈ​។ យ៉ាងណា​ក៏ ដោយ​នាងមិនទាន់​អស់​អាល័យ​ទាំងស្រុង​នោះទេ ទាក់ទិន​នឹង​សិល្បៈ នាង​នឹងធ្វើ​ការងារ​អ្វីមួយ​លើកស្ទួយ​សិល្បៈ ព្រោះ​សិល្បៈក៏បាន​តស៊ូ​ច្រើន​ដែរ​។ ទាក់ទិន​ចំណង​ស្នេហ៍ យៀ​កលី បាន​បង្ហើប​ថា ស្គាល់​ស្វាមី​រូបនេះ តាំងតែ​ពី​នៅ​រៀន​សាកលវិទ្យាល័យ នាង​ស្គាល់​តាមរយៈ មិត្ត​ភ័ក្ដិណែនាំ និង​មិនដែល​គិតថា បាន​ក្លាយជា​ស្វាមី​អ្វី​ទេ​។ ចាប់តាំងពី​ពេលនោះ​មក​ចេះ តែ​រាប់អាន​គ្នា ឈ្វេងយល់​ពីគ្នា ក្រោយពី​គាត់​ធ្វើការ​ដាស់តឿន​ឲ្យ​ព្យាយាម​រៀន​ឲ្យច្រើន ទើប​ពេលនេះដឹងថាមុខរបរ​អ្វី​ក៏ដោយ បើ​មិនមាន​ចំណេះដឹង ក៏​មិន​រលូន​ដែរ​។​

តារា​ស្រី​រូប​ស្រស់​នេះ បាន​បញ្ជាក់ថា ក្រោយ​រៀបការ ស្វាមី​ចង់បាន​កូន​ឆាប់ៗ ដោយ​នាងបង្ហើប​ថា គ្រួសារ​ចង់​បង្កើតកូន​ឲ្យ​គ្រប់ ៤ តែ​មិនដឹង​បែបណា​នោះទេ​។ ការចំណាយនា​ពិធីការ​នេះ ក៏​កូនក្រមុំសុំ​លាក់​តម្លៃ​សិន ដោយ​ចាយ​ផ្នែក​នេះនោះ ជា​បន្តបន្ទាប់​។
​ ​
សូមបញ្ជាក់ថា កញ្ញា ម៉េង យៀ​កលី មាន​ស្នេហា​ជាមួយ​ស្វាមី​របស់​នាង​រាប់​ឆ្នាំ​មកហើយចាប់ផ្ដើម​ចេញពី​ការរកស៊ីលក់​អន​ឡាយ​ជាមួយគ្នា រហូតដល់​ឈាន​បើក​ក្រុមហ៊ុន​អន​ឡាយ និង​គ្រឿងសម្អាង​ធំ មានឈ្មោះ B-Empire​។ ស្វាមី​របស់​នាង លោក ច​ន ប្រុស គឺ​អ្នក​ទីផ្សារខ្លាំង​មួយរូប ក្នុង​វិស័យ​មុខ​ជំនួញ​ទីផ្សារ​អន​ឡាយ និង​ទីផ្សារ​បណ្តាញ​កម្ពុជា ខណៈ​ពីមុន​លោកធ្លាប់ជា​អ្នកគ្រប់គ្រង​ឱ្យ​ក្រុមហ៊ុន​ធំ​របស់​ប្រទេស​ថៃ ដែល​បោះទុន​នៅ​កម្ពុ​ជាមួយ មាន​ឈ្មោះថា B-hip ជា​ប្រភេទ​ក្រុមហ៊ុន​ទីផ្សារ​បណ្តាញ ហើយ​ធ្លាប់​ផ្ទុះ​រឿងអាស្រូវ​មាន​បញ្ហា​កាលពី​ឆ្នាំ​២០១៨ ផងដែរ​៕ ដោយ​៖ បូ​រិ​ន​/Ha