ទាហានបានរកឃើញនាវាមុជទឹករត់ពន្ធមួយគ្រឿងគួរឱ្យភ្ញាក់ផ្អើល ដែលក្រុមឧក្រិដ្ឋជនគ្រឿង ញៀនកូឡុំប៊ី បានប្រើប្រាស់សម្រាប់ដឹកជញ្ជូនគ្រឿងញៀនប្រភេទកូកាអ៊ីនដែលមានតម្លៃ រហូតដល់ទៅជាង ១៣១ លានដុល្លារអាម៉េរិក។
នាវាមុជទឹកប្រវែង ១៧ ម៉ែត្រដែលគេឱ្យឈ្មោះថា Narco-sub នេះត្រូវបានប្រទះ ឃើញលាក់ ទុកក្នុងព្រៃលិចទឹកស្ថិតក្នុងទីក្រុងបាចូ បូដូ (Bajo Baudo) នៃទឹកដីចូកូ (Choco) ភាគខាងលិច របស់កូឡុំប៊ី ជិតព្រំដែនប្រទេសប៉ាណាម៉ា។
សមត្ថកិច្ចជឿថា នាវាដែលចំណាយប្រាក់ផលិតអស់ប្រមាណ ២,៦លានដុល្លារនេះបានដឹកជញ្ជូនថ្នាំញៀនកូកាអ៊ីនទម្ងន់រាប់តោន ដែលត្រូវយកទៅចែកចាយបន្តតាមឆ្នេរមហាសមុទ្រ ប៉ាស៊ីហ្វិក។ ទោះជាយ៉ាងណា គ្រឿងញៀនដែលរកឃើញត្រូវបានដុតបំផ្លាញនៅនឹងកន្លែង៕ ប្រែសម្រួលៈខុម





