​កំពូល​អ្នកមាន​សា​អូ​ឌី អា​រ៉ា​ប៊ី​គឺ​ព្រះអង្គម្ចាស់ ម៉ូ​ហា​ម៉េ​ដ ប៊ី​ន សាល​ម៉ាន (Mohammed bin Salam) នៅតែ​ចិញ្ចឹមចិត្ត​ចង់បាន​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ ធី​ត​។​
​ ​
ទោះបីជា​យ៉ាងណា មាន​សេចក្តីរាយការណ៍​ដែល​ភ្ជាប់​ព្រះអង្គម្ចាស់​ទៅនឹង​លទ្ធភាព​ទិញ​ក្លិប Newcastle របស់លោក ម៉ា​យ អា​ស្លី (Mike Ashley) មុនពេល​ចប់​រដូវ​កាល​នេះ​។​
​ ​
​ព្រ​អង្គ​ម្ចាស់ ប៊ី​ន សាល​ម៉ាន បាន​ព្យាយាម​ទិញ​ក្លឹប​យូ​ណាយ​ធី​ត​កាលពី​១៨​ខែ​មុន ប៉ុន្តែ​ត្រូវ បាន​ម្ចាស់​ក្លិប​ត្រកូល Glazer បដិសេធ​។ នៅពេលនេះ ព្រះអង្គម្ចាស់​ដែលជា​កំពូល​អ្នកមាន រូបនេះ​នៅតែ​ចង់​សម្រេច​កិច្ចព្រមព្រៀង​ទិញ​យូ​ណាយ​ធី​ត​ដដែល​។​
​ ​
កន្លងមក ព្រះអង្គម្ចាស់ ប៊ី​ន សាល​ម៉ាន ដាក់សំណើ​ទិញ​យូ​ណាយ​ធី​ត​ក្នុងតម្លៃ​៣,៥​ពាន់​លាន ផោន ដែល​ធ្វើ​ឲ្យ​ម្ចាស់​ក្លឹប​បច្ចុប្បន្ន​ចំណេញ​ច្រើន​។​
​ ​
ត្រកូល Glazers បាន​ទិញ​ក្លឹប​យូ​ណាយ​ធី​ត​៧៩០​លាន​ផោន​កាលពី​ខែឧសភា​ឆ្នាំ​២០០៥ ហើយ​ការគ្រប់គ្រង​របស់​ត្រកូល​នេះ​ជួប​រឿងចម្រូងចម្រាស​តាំងពី​ពេលនោះ​មក​ដែរ​។​
​ ​
ការបន្ត​បដិសេធ​ពី​ម្ចាស់​ក្លឹប​ជនជាតិ​អាមេរិក​ក្នុង​ការលក់​ក្លឹប​យូ​ណាយ​ធី​ត​បាន​បណ្តាល​ឲ្យ​មានការ​ភ្ជាប់​លោក​ទៅនឹង​ការទិញ​ក្លិប Newcastle ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ព្រះអង្គម្ចាស់ ម៉ូ​ហា​ម៉េ​ដ ប៊ី​ន សាល​ម៉ាន (Mohammed bin Salam)