តាមព័ត៌មានថា ក្លិបម៉េនឆេស្ទ័រ យូណាយធីតត្រៀមប្រជែងជាមួយក្លឹបឆេលស៊ី ដើម្បីផ្ទេរ កីឡាករ ចាឌិន សានចូ (Jadon Sancho) របស់ក្លិប ឌ័រម៉ាន(Dortmund )កាលពីរដូវក្តៅ បើទោះបីជាត្រូវបានកាត់បន្ថយថវិការក៏ដោយ។
យូណាយធីតទើបនឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ ប្រ៊ូណូ ហ្វឺណានដេស (Bruno Fernandes) ក្នុងតម្លៃ៦៨លានផោន។
យូណាយធីតនឹងបង្កើនការតាមប្រមាញ់ សានចូ បើទោះបីការធ្វើបែបនេះនឹងធ្វើឲ្យការ ចំណាយកើនឡើងក៏ដោយ។
ការចំណាយរបស់យូណាយធីតលើ ហ្វឺណានដេស គឺជាផ្នែកនៃផែនការដែលកំពុងបន្ត ដើម្បី អនុញ្ញាតឲ្យគ្រូបង្វឹក អូឡេ ហ្គាន់ណា សូលស្យែរ (Ole Gunnar Solskjaer) កសាងក្រុម យូណាយធីតដោយខ្លួនលោកផ្ទាល់ បើទោះបីជាយូណាយធីតហាក់ដូចជាត្រូវរុះរើក្រុមស្ទើរ តែគ្រប់តំណែងក៏ដោយ។
សូលស្យែរ បានសារភាពរួចហើយថា លោក នឹងធ្វើការទិញដូរនៅរដូវក្តៅដូចជាខែមករាដែរ ដើម្បីឲ្យយូណាយធីតទទួលបានកីឡាករដែលខ្លួនមើលឃើញថា ចាំបាច់៕ ប្រែសម្រួល: ពិសិដ្ឋ
