Home ព័ត៌មានអន្តរជាតិ នី​ហ្សេ​រី​យ៉...

នី​ហ្សេ​រី​យ៉ា​នឹង​ទទួល​លុយ​ពុករលួយ​ចំនួន​៣០៨​លាន​ដុល្លារ​ពី​អតីត​មេដឹកនាំ​ផ្តាច់ការ​មកវិញ

​ក្រុម​រដ្ឋអាជ្ញា​សហរដ្ឋ​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​០៣​កុម្ភៈ​ថា​ប្រទេស​នី​ហ្សេ​រី​យ៉ា​គ្រោង​នឹង​ទទួលបាន​ប្រាក់​ប្រហែល​៣០៨ លាន​ដុល្លារ​ដែល​ត្រូវបាន​រឹប​​អូស​ពី​អតីត​មេដឹកនាំ​ផ្តាច់ការ​យោធា លោក សា​នី អា​បា​ចា​ក្រោម​កិច្ចព្រមព្រៀង​មួយ​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាម៉េរិក​និង​ទឹកដី​ដែន​កោះ​Jersey ។​

​លុយ​ទាំង​នេះ​គឺជា​ការ​រក​ឃើញ​ចុងក្រោយ​បំផុត​ពី​គណនី​របស់ លោក​សានី អា​បា​ចា​ដែល​គ្រប់គ្រង​ប្រទេស​នី​ហ្សេ​រី​យ៉ា​ពី​ឆ្នាំ​១៩៩៣ រហូតដល់​ការស្លាប់​របស់​លោក​​នៅ​ឆ្នាំ​១៩៩៨ ក្នុង​អាយុ​៥៤ ឆ្នាំ​ដែល​បាន​ជំរុញ​ឱ្យ​មាន​ការស្វែងរក​លុយ​រាប់រយ​លាន​ដុល្លារ​ដែល​លោក​បាន​លួច​និង​លាក់​នៅ​បរទេស​។​

​ក្រសួង​យុត្តិធម៌​អាម៉េរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​ការបញ្ជូន​លុយ​ត្រឡប់មកវិញ​ពី​តំបន់​ដែន​កោះ​Jersey នេះ អនុវត្ត​តាម​សេចក្តីសម្រេច​​របស់​តុលាការ​អាម៉េរិក​ឆ្នាំ ២០១៤ ដែល​បាន​អនុញ្ញាត​ឱ្យ​រឹបអូស​លុយ​ចំនួន​៥០០ លាន​ដុល្លារ ដែល​ត្រូវបាន​លួច​បន្លំ​យក​និង​លាង​លុយ​ទាំង​នេះ ដោយ លោក សា​នី អា​បា​ចា ក្នុង​គណនី​របស់​លោក នៅ​ទូទាំង​ពិភពលោក​។​

​ក្រសួង​យុត្តិធម៌​អាម៉េរិក​បាន​និយាយថា លុយ​ចំនួន​៣០៨ លាន​ដុល្លារ​ដែល​ត្រូវបាន​រក​ឃើញ​នេះ គឺជា​លុយ​ពុករលួយ​ដែល​ត្រូវបាន​យកមក​លាង​ក្នុង​កំឡុង​​ពេល​និង​ក្រោយ​របប​យោធា​របស់​លោក សា​នី អា​បា​ចា រួមជាមួយ​កូនប្រុស​និង​បក្ខពួក​របស់​លោក​តាម​រយៈ​ស្ថាប័នហិរញ្ញវត្ថុ​អាម៉េរិក​និង​ការទិញ​មូលប័ត្រ​​បំណុល​៕​ប្រែ​សម្រួល​៖​សុខា​/sn

អតីត​មេដឹកនាំ​ផ្តាច់ការ​យោធា លោក សា​នី អា​បា​ចា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​ជោ ហ៊ុន សែន​៖ យើងទ...

ដោយៈ ទេព មង្គល / ភ្នំពេញៈ...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...