ម៉េនឆេស្ទ័រ យូណាយធីតនៅតែចាត់ទុកកីឡាករ កាលីដូ គូលីបាលី (Kalidou Koulibaly) ជាគោលដៅផ្ទេរកំពូលរបស់ខ្លួន ហើយនឹងបន្តកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីផ្ទេរកីឡាករ រូបនេះនៅរដូវក្តៅ។
មកដល់ពេលនេះ លោក អូឡេ ហ្គាន់ណាស សូលស្យែរ (Ole Gunnar Solskjaer) បរាជ័យ ក្នុងការព្យាយាមនាំយកខ្សែការពាររបស់ក្លិបណាប៉ូលី( Napoli) មកកាន់ពហុកីឡដ្ឋាន Old Trafford ។
ទោះបីជាយ៉ាងណា គ្រូបង្វឹកយូណាយធីតរូបនេះមានបំណងចង់ធ្វើឲ្យ គូលីបាលីជាគោលដៅផ្ទេរមកកាន់ក្លឹបដែលខ្លួនចង់មកចូលរួមជាមួយ។
ក្លឹបយូណាយធីតនឹងត្រូវចំណាយច្រើន ស្របពេលកីឡាករសញ្ជាតិសេណេហ្គាល់រូបនេះ មានតម្លៃប្រហែល៩០លានផោន។ គូលីបាលី គឺជាកីឡាករម្នាក់ក្នុងចំណោមខ្សែការពារកំពូលនៅអឺរ៉ុប ហើយទទួលការចាប់អារម្មណ៍ច្រើនពីក្លិបផ្សេងៗនៅអឺរ៉ុបដូចជាក្លិប PSG Chelsea និង Real Madrid ។
ក្លិបយក្សបារាំងរូបនេះមានបំណងផ្តល់ប្រាក់ឈ្នួល ១០,២លានផោននៅខែមករានេះ ប៉ុន្តែមកដល់ពេលនេះនៅជាកីឡាកររបស់ក្លិប Napoli នៅឡើយ។
កន្លងមកមានការពិភាក្សាគ្នាជាមួយលោក អាឡិក ហ្វឺហ្គូសិន (Alex Ferguson) ជុំវិញលទ្ធភាព ផ្ទេរ គូលីបាលី មកយូណាយធីតកាលពីរដូវក្តៅឆ្នាំមុន មុនពេលសម្រេចជ្រើសរើសយក ហ៊ែរី ម៉ាក្វាយអ័រ (Harry Maguire) ៕ ប្រែសម្រួល: ពិសិដ្ឋ