ក្រសួងចង់ «ការលើកកម្ពស់ មូលដ្ឋានវិទ្យាសាស្ត្រអាកាសធាតុសម្រាប់សកម្មភាពផ្តល់មូលនិធិអាកាសធាតុបៃតង»

ដោយមូលសម្បត្តិ៖ភ្នំពេញ÷នាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) សហការជាមួយ អង្គការឧតុនិយមពិភពលោក (WMO) កាលពីថ្ងៃទី៣ខែកុម្ភៈបានរៀបចំ សិក្ខាសាលាថ្នាក់ជាតិស្តីពី «ការលើកកម្ពស់មូលដ្ឋានវិទ្យាសាស្ត្រអាកាសធាតុ សម្រាប់សកម្មភាពផ្តល់មូលនិធិអាកាសធាតុបៃតង» នៅកម្ពុជា ។

លោក ជា ចន្ទន៍ធូ អគ្គលេខារងក្រុមប្រឹក្សាជាតិអភិវឌ្ឍដោយចីរភាពនៃក្រសួង បរិស្ថានបានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ ជាកាលានុវត្តភាពដ៏ធំមួយ ក្នុងការក្រេបជញ្ជក់ចំណេះដឹង និងបទពិសោធន៍ពីជំនាញការជាតិ និងអន្តរជាតិ និងសូមឱ្យសមាជិក សមាជិកានៃអង្គសិក្ខាសាលាមេត្តាយកចិត្តទុកដាក់៖ ១. សិក្សាស្វែងយល់ឱ្យបានច្បាស់លាស់នូវនីតិវិធីក្នុងការរៀបចំគម្រោងស្នើសុំទៅមូលនិធិអាកាសធាតុបៃតង ក៏ដូចជាមូលដ្ឋានវិទ្យាសាស្ត្រនៃការប្រែប្រួល អាកាសធាតុ។ ២. បន្តសហការចែករំលែកព័ត៌មានស្តីពីវឌ្ឍនភាព និងបទពិសោធន៍របស់ស្ថាប័នរបស់ខ្លួនក៏ដូចជា ជំរុញការរៀបចំផែនការ សកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។៣. ចូលរួមការរៀបចំផែនការ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ជាក់ស្តែងសម្រាប់ការងារចំពោះមុខ ពេលនេះចូលរួមក្នុងរៀបចំរបាយការណ៍ NDC។

លោក អាមីរ ដឹលជូ (Amir Delju) តំណាងអង្គការ WMO បានសង្កត់ធ្ងន់ថា គោលដៅសំខាន់នៃសិក្ខាសាលាថ្នាក់ជាតិនេះ ដើម្បីស្វែងយល់សំណើ គម្រោងបានរៀបចំឡើងដោយអង្គភាពទទួលស្គាល់ជាផ្លូវការ ដែលមាន លក្ខណៈបែបវិទ្យាសាស្រ្តអាកាសធាតុទៅកាន់មូលនិធិអាកាសធាតុបៃតង។ គាត់បានបន្ថែមថា អំពីតួនាទីនៃវិទ្យាសាស្ត្រអាកាសធាតុនៅក្នុងសំណើ មូលនិធិអាកាសធាតុបៃតង GCF និងតួនាទីរបស់ WMO នៅក្នុងការគាំទ្រ បណ្តាប្រទេស ព្រមទាំងយន្តការរៀបចំសំណើគម្រោង។ ទន្ទឹមនឹងនោះ មូលដ្ឋានវិទ្យាសាស្ត្រ ជាកត្តាចម្បងនៃការស្វែងយល់អំពីលទ្ធផល ម៉ូដែលអាកាសធាតុ និងអ្នកប្រើប្រាស់ទិន្នន័យអាកាសធាតុ ដើម្បីបង្កើតធាតុចូល វិទ្យាសាស្ត្រអាកាសធាតុសម្រាប់វិស័យអាទិភាពតាមរយៈការចែករំលែកបទពិសោធន៍ដល់សិក្ខាកាមទាំងអស់ដោយអ្នកជំនាញការថ្នាក់ជាតិ និងជំនាញការ អន្តរជាតិ។

លោក អ៊ុ រីណា ប្រធាននាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ថា មានដំណាក់កាលជាច្រើននៃនិន្នាការ អាកាសធាតុ ស្ថិតក្រោមគំនិតផ្តួចផ្តើមជាសកល ដែលនឹងធ្វើឱ្យមាន ផលប៉ះពាល់អវិជ្ជមានចំពោះមនុស្ស និងសេដ្ឋកិច្ច។ គាត់ក៏បានលើកឡើងថា សិក្ខាកាមទាំងអស់នឹងទទួលបាននូវការអភិវឌ្ឍជាអាទិភាពទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ ពីសំណាក់អ្នកជំនាញផ្នែកអាកាសធាតុ។

គួរបញ្ជាក់ថា សិក្ខាសាលាថ្នាក់ជាតិស្តីពី «ការលើកកម្ពស់ មូលដ្ឋានវិទ្យាសាស្ត្រអាកាសធាតុសម្រាប់សកម្មភាពផ្តល់មូលនិធិអាកាសធាតុបៃតង នៅកម្ពុជា» រៀបចំឡើងក្នុងគោលបំណងដើម្បី៖ (១)កំណត់ពីវិធីសាស្រ្ត ឧបករណ៍ សនិទានអាកាសធាតុ និងឧតុនិយមអាចដាក់បញ្ចូលទៅក្នុងបរិបទជាតិ កំណត់ស្ថាប័ន និងអ្នកពាក់ព័ន្ធដែលត្រូវចូលរួមដោយមានការគាំទ្រ។ (២)បង្កើតមូលដ្ឋានវិទ្យាសាស្ត្រអាកាសធាតុស្របតាមស្ថានភាពប្រទេស ឬគម្រោងដើម្បីគាំទ្រដល់ជម្រើសអាទិភាពផ្នែកផែនការជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយដោយកំណត់នូវវិធីសាស្ត្រទិន្នន័យសំខាន់ៗ ដែលពាក់ព័ន្ធនឹងមធ្យោបាយនៃការបំពេញទិន្នន័យខ្វះចន្លោះ និង។(៣)ពង្រីកការ ស្វែងយល់ និងចំណេះដឹងអំពីព័ត៌មានវិទ្យាសាស្ត្រអាកាសធាតុនៅ ក្នុងបរិបទថា្នក់ជាតិ និងថ្នាក់តំបន់៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular