បណ្តា​ភេសជ្ជៈ​ជួយ​កម្ចាត់​ក្រួសតម្រងនោម​ចេញ​ក្រៅ

ក្រួសតម្រងនោម ជា​ជំងឺ​យុគសម័យ​មួយ តែ​អ្នក​អាច​បង្ការ​បញ្ចៀស​វា​បាន​ដោយ​របៀប​រស់នៅ និង​បរិភោគ​ត្រឹមត្រូវ ។ ខាងក្រោម​នេះ​ជា​វិធី​មួយចំនួន​ជួយ​អ្នកដោះស្រាយ​ក្រួសតម្រងនោម​ដោយ​មិនចាំបាច់​វះកាត់ ។​

​ទទួលទាន​ទឹក​ច្រើន​
​ទឹក​ត្រូវបាន​ចាត់ទុកថា​ជា​ឱសថ​ទេវតា​របស់​ជីវិត ។ វា​ជួយ​រក្សា​កម្រិត​ទឹក​ឲ្យ​រាងកាយ​, ជួយ​តម្រងនោម​បំបែក​រំលាយ​សារជាតិ​រ៉ែ និង​សារជាតិ​ជីវជាតិ ក៏ដូចជា​ជំរុញ​ដំណើរការ​រំលាយ​អាហារ ។ ទឹក​ជួយ​កម្ចាត់​ចេញ​រាងកាយ​នូវ​សារ​ជាតិពុល អាច​បង្ក​គ្រោះថ្នាក់​ឲ្យ​តម្រងនោម ។ អ្នក​កើត​ក្រួសតម្រងនោម​គួរ​ទទួលទាន​ទឹក​ពី ៧ ទៅ ៨ កែវ​ក្នុង​១​ថ្ងៃ ដើម្បី​កម្ចាត់​គ្រាប់​ក្រួស​ចេញ​តាម​ទឹកនោម ។​

ទឹកក្រូច​ឆ្មារ និង​ប្រេង​អូ​លីវ​
ការ​គួបផ្សំ​រវាង​ទឹកក្រូច​ឆ្មារ​និង​ប្រេង​អូ​លីវ ជា​ឱសថ​មួយ​ដ៏​ប្រសិទ្ធភាព ដើម្បី​កម្ចាត់​ក្រួស​តម្រងនោម ។ អ្នក​កើត​ក្រួសតម្រងនោម​គួរ​ទទួលទាន​ភេសជ្ជៈ​នេះ​រាល់ថ្ងៃ រហូត​ដល់ពេល​គ្រាប់​ក្រួស​ត្រូវ​កម្ចាត់​ចេញ​អស់ ។​

​ទឹកខ្មេះ​ផ្លែ​ប៉ោម​
ទឹកខ្មេះ​ផ្លែ​ប៉ោម​ផ្ទុក​អាស៊ីត​ស៊ី​ទ្រិ​ក ត្រូវបាន​ចាត់ទុកថា​មានលទ្ធភាព​ជំនួយ​ដំណើរការ​បំបែក​ក្រួសតម្រងនោម​ទៅជា​គ្រាប់​តូចៗ ។ វា​ជួយ​កម្ចាត់​ក្រួសតម្រងនោម​តាមរយៈ​បំពង់​បង្ហូរ​នោម ។ ការ​ទទួលទាន​ទឹកខ្មេះ​ប៉ោម ជួយ​កម្ចាត់​ជាតិពុល និង​សម្អាត​ក្រួសតម្រងនោម ។​

​អ្នក​អាច​ទទួលទាន​ទឹកខ្មេះ​ប៉ោម​២​ស្លាបព្រា លាយ​ជាមួយ​ទឹក​ក្តៅ​ឧ​ណ្ឌៗ​រាល់ថ្ងៃៗ រហូត​ដល់ពេល​គ្រាប់​ក្រួស​ត្រូវ​កម្ចាត់​ចេញ​ទាំងស្រុង ។​

​ផ្លែ​ទទឹម​
​ផ្លែ​ទទឹម​មាន​សារជាតិ​ជីវជាតិ​ជាច្រើន ល្អ​បំផុត​សម្រាប់​សុខភាព ។ ទឹក​ផ្លែ​ទទឹម​ជា​ភេសជ្ជៈ​ធម្មជាតិ​មួយ​ដ៏​ល្អ ជួយ​រក្សា​សំណើម​ឲ្យ​សរីរាង្គ ។ វា​ក៏​រួមចំណែក​ក្នុងការ​កម្ចាត់​ក្រួសតម្រងនោម ។​

​សក់ពោត​
សក់ពោត​តែង​ត្រូវគេ​បោះចោល ដោយ​មិន​បានដឹង​ពី​ប្រសិទ្ធភាព​ក្នុងការ​កម្ចាត់​ក្រួស​តម្រងនោម ។ សក់ពោត​អាច​ដាំ​ឲ្យ​ពុះ​ជាមួយ​ទឹក​ដើម្បី​ទទួលទាន ។ វា​ពុំ​ត្រឹមតែ​ជួយ​ទប់ស្កាត់​ការកកើត​ក្រួសតម្រងនោម តែ​ថែមទាំង​ជួយ​ឲ្យ​បត់ជើងតូច​ស្រួល​ទៀតផង ៕ ប្រែ​សម្រួល​: រតនៈ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...

រដ្ឋបាល​រាជធានី​ជូនដំណឹង​...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...