
ដោយៈ សហការីកំពង់ឆ្នាំង: មានការប៉ះទង្គិចគ្នាមួយប្រាវរវាងម្ចាស់ដី ជាមួយលោក ម៉ុន វុត្ថា នាយកទីចាត់ការហិរញ្ញវត្ថុរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង នៅចំណុចខាងត្បូងរង្វង់មូល (ទូក)ឋិតនៅក្នុងភូមិទី៧ សង្កាត់ខ្សាម ក្រុងនិងខេត្ត កំពង់ឆ្នាំង ជាមួយនឹងម្ចាស់ដីឈ្មោះ ចាន់អង ដែលជាប្រជាពលរដ្ឋ ។
នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តកំពង់ឆ្នាំងលោក ម៉ុន វុត្ថា បានលើកឡើងថា អាជ្ញាធរខេត្តកំពង់ឆ្នាំងបានបញ្ជាឲ្យគាត់យកគ្រឿងចក្រទៅជីកក្រវាត់យកដីជុំវិញរង្វង់មូលដើម្បីអភិវឌ្ឍន៍ហើយផលប៉ះពាល់ទៅលើដីរបស់ប្រជាពលរដ្ឋនៅជុំវិញនោះគឺគ្មានសំណងទេ ពីព្រោះដីនេះជាដីរបស់រដ្ឋ ម្យ៉ាងទៀតប្រសិនបើម្ចាស់ដីមិនសុខចិត្ត អាចទៅតវ៉ាបាននៅសាលាខេត្តកំពង់ឆ្នាំង ហើយការ ប្រើគ្រឿងចក្រ យកមកជីកកាយក្រវាត់យកព្រំដីនេះគ្រាន់តែជីកសិនតែប៉ុណ្ណោះ បើមានបញ្ហាចាំដោះស្រាយគ្នាក្រោយ ។
ម្ចាស់ដី ដែលរងផលប៉ះពាល់ គឺលោក ចាន់ អង ជាប្រជាជន និងមានឯកសារទិញលក់គ្រប់គ្រាន់បានបញ្ជាក់ទទួលស្គាល់ព្រំប្រទល់និងទំហំច្បាស់លាស់ ពីលោកចៅសង្កាត់ខ្សាមនិងលោក អភិបាលក្រុង កំពង់ឆ្នាំងបានសម្ដែងនូវការហួសចិត្តយ៉ាងខ្លាំងចំពោះទង្វើរំលោភបំពានម្ដងហើយម្ដងទៀតរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ទៅលើដីរបស់ក្រុមគ្រួសារគាត់ ។គាត់បន្តទៀតថាការអភិវឌ្ឍប្រទេសណាក៏មានដែរ ខេត្តណាក៏មានដែរប៉ុន្តែរាល់ផលប៉ះពាល់ទាំងអស់គួរណាស់តែអាជ្ញាធរខេត្តធ្វើការសម្របសម្រួលដោះស្រាយជាមួយនឹងប្រជាជនដែលលោកជាម្ចាស់ដីឲ្យបានសមស្រប រួចរាល់សិន ទេីបចាប់ផ្ដើមអភិវឌ្ឍន៍ ក៏មិនហួសពេលដែរ មិនគួរ អាជ្ញាធរខេត្តធ្វើការទាំងរំលោភបំពានមកលើប្រជាជនបែបនេះទេ ។
ម្ចាស់ដីលោក ចាន់អង បានធ្វើការលើកឡើងថា ការអភិវឌ្ឍនៅក្នុងខេត្តកំពង់ឆ្នាំងគេធ្វើទាំងបំពានទៅលើប្រជាជន ខ្លួនឯងបែបនេះមែនទេហើយលោកក៍មិនទទួលយកបានឡើយបើគ្មានការដោះស្រាយនិងសម្របសម្រួលណាមួយសមស្របនោះ ។
ពាក់ពន្ធ័និងករណីខាងលើនេះគាត់ដែលជាម្ចាស់ដីបានអោយដឹងទៀតថា នៅពេលដែលអាជ្ញាធខេត្តបានដឹកយកគ្រឿងចក្រទៅជីក កកាយដីព្រំកម្មសិទ្ធិរបស់គេ តើអាជ្ញាធខេត្តកំពង់ឆ្នាំង ឬដីរបស់លោក ម៉ុន វុត្ថា យកមកអភិវឌ្ឍន៍អ្វីមួយ ដោយមិន បានឯកភាពជាមុនពីម្ចាស់ដី តើអស់លោកយល់បែបណាវិញណាវិញ …? ។
ជុំវិញបញ្ហាខាងលើនេះ ប្រជាជនសំណូមពរប្រមុខរាជរដ្ឋាភិបាលកម្ពុជាជួយពិនិត្យមើលមន្ត្រីមួយចំនួនក្នុងខេត្តកំពង់ឆ្នាំងដែលយកអំណាចជាន់ករាស្ត្រ៕
