​ប្រសិន​អ្នកមាន​កូ​ឡេ​ស្តេ​រ៉ូ​ល ខ្ពស់​ក្នុង​ឈាម​, មាន​វិធី​ជាច្រើន​អាច​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល លើស​នេះ ប៉ុន្តែ​មាន​វិធី​មួយ​ដែល​អ្នក​អាច​ពុំទាន់​ធ្វើ តែ​អាចបង្កើត​ភាពខុសប្លែក​យ៉ាង​ធំ​គួរ ឱ្យ​ភ្ញាក់ផ្អើល គឺ​បរិមាណ​ផ្លែ​ប៉ោម ។​

​តាម​ការស្រាវជ្រាវ​មួយ​ថ្មីៗ​បាន បង្ហាញថា សារជាតិ​ចម្រាញ់ Poly-phenol ពី​ផ្លែ​ប៉ោម អាចជា​វិធី​ធម្មជាតិ មួយ​ជួយ​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ូ​ល និង ជំនួយ​សុខភាព​សរសៃឈាម​បេះដូង ដោយ​វិធី​បន្ថយ​កម្រិត​រលាយ និង​ស្រូប យក​កូ​ឡេ​ស្តេ​រ៉ូ​ល​នៅ​ពោះវៀន ។​

​ពួក​អ្នកស្រាវជ្រាវ​រកឃើញថា សារជាតិ​ចម្រាញ់​ពី​ផ្លែ​ប៉ោម អាច​បន្ថយ​កម្រិត​រលាយ​កូ​ឡេ ស្តេ​រ៉ូ​ល​យ៉ាងច្រើន ដល់​ទៅ​៨៦​ភាគរយ​ក្នុងការ​ធ្វើតេស្ត Vitro ។​

​ពួកគេ​រកឃើញថា ការ​បញ្ចោ​ញ កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​លាមក​របស់​ពួក​អ្នកចូលរួម​បាន​កើន​៣៥ ភាគរយ ក្នុង​រយៈ ពេល​បន្ថែម​សារជាតិ​ចម្រាញ់​ពី​ផ្លែ​ប៉ោម​។​

​នេះ​ពុំមែន​ជាការ​ស្រាវជ្រាវ ដំបូង​បញ្ជាក់​ពី​លទ្ធភាព​នេះ ។ Pectin, សារជាតិ​ពណ៌​ស ត្រូវបាន​រកឃើញ ក្រោម​សម្បក​ប៉ោម ផ្សារភ្ជាប់​ទៅនឹង កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ពោះវៀន ហើយ យក​វា​ចេញពី​សរីរាង្គ​, តាម Natural-news ។​

​ប៉ុន្តែ​ពួក​អ្នកស្រាវជ្រាវ​នៅ សកល​វិទ្យាល័យ​រដ្ឋ​ផ្លរីដា នៅ​សហរដ្ឋ អាម៉េរិក​បាន​ភ្ញាក់ផ្អើល ខ្លាំង​ពេល​គេ រកឃើញ​ប្រតិ​កម្មនេះ មាន​ប្រសិទ្ធភាព យ៉ាងដូចម្តេច ។​

​អ្នកដឹកនាំ​ការស្រាវជ្រាវ​បាន ឱ្យដឹងថា ផ្លែ​ប៉ោម​ជា “​អាហារ​មន្តអាគម​” មួយ​ក្រោយ ពេល ពិនិត្យឃើញ​លទ្ធផល ហើយ​គេ​បរិភោគ​២​ផ្លែ​ក្នុង​មួយថ្ងៃ ។ ក្រុម​អ្នកស្រាវជ្រាវ​អះអាងថា “​ថ្នាំ​មិន ល្អ​សម្រាប់​យើង ហើយ​បរិភោគ​ផ្លែ​ប៉ោម ២​ផ្លែ​ក្នុង​មួយថ្ងៃ ធ្វើឱ្យ​ថយចុះ​កូ​ឡេ​-​ស្តេ​រ៉ូ​ល LDL យ៉ាង​ប្រសិទ្ធភាព ។ ការបរិភោគ​ផ្លែ​ប៉ោម​ពុំ​ត្រឹមតែ​មិន​បង្ក គ្រោះថ្នាក់​ឱ្យ​ថ្លើម តែ​នៅមាន​ប្រយោជន៍ សម្រាប់​សុខភាព​យ៉ាងច្រើន​” ៕ ប្រែ​សម្រួល​: រតនៈ​