សត្វប្រចៀវទំនងជាមូលហេតុបង្កវីរុសឆ្លងពីចិន បន្ទាប់ពីអ្នកវិទ្យាសាស្ត្របានរកឃើញថា វីរុសនេះមានភាពស្រដៀងគ្នា ៩៦ ភាគរយទៅនឹងមេរោគ ដែលរកឃើញនៅក្នុងសត្វប្រចៀវ។
វីរុស ដែលបានសម្លាប់មនុស្ស ៤២៥ នាក់រហូតមកទល់ពេលនេះ ត្រូវគេជឿថាបានផ្ទេរមកឱ្យមនុស្សពីសត្វមួយ ប៉ុន្តែការកំណត់ថាតើជាសត្វមួយណានោះនៅតែជាបញ្ហាប្រឈម។
ឥឡូវដោយប្រើសំណាកពីអ្នកជំងឺ ៧ នាក់ដែលមានជំងឺរលាកសួតធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូរ៉ូណាវូហាន អ្នកវិទ្យាសាស្ត្របានរកឃើញភាពស្រដៀងគ្នាទៅនឹងវីរុសកូរ៉ូណា ដែលគេរកឃើញនៅក្នុងសត្វប្រចៀវ។
DNA របស់វាក៏ដូចគ្នា ៧៩,៥ ភាគរយទៅនឹងវីរុសកូរ៉ូណាសា (SARS) ផងដែរ ដែលនេះអាចបញ្ជាក់បានថា វ៉ាក់សាំងសម្រាប់ជំងឺសា ក៏អាចជួយទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាវូហានបានដែរ។
ករណីឆ្លងវីរុសកូរ៉ូណាវូហានបានកើនឡើងជាង ២ម៉ឺន គឺខ្ពស់ជាងករណីដែលបានកត់ត្រាសរុបនៃជំងឺសា ដែលបានសម្លាប់មនុស្សប្រហែល ៨០០ នាក់ក្នុងឆ្នាំ ២០០២ និង ២០០៣៕ ដោយ៖ កញ្ញាដាលីស
