Home កម្សាន្ត ក្រុមចម្រៀងខេ...

ក្រុមចម្រៀងខេប៉ុប Winner ប្រកាសលុបចោលការសម្តែងនៅសិង្ហបុរី

វាជាថ្ងៃសោកស្តាយមួយទៀតសម្រាប់អ្នកគាំទ្រចម្រៀងខេប៉ុបក្នុងសិង្ហបុរី ខណៈក្រុមចម្រៀងប្រុស Winner បានចូលរួមក្នុងបញ្ជីសម្តែងដ៏វែងអន្លាយ ដែលត្រូវលុបចោលឬផ្អាកសិន។

ការសម្តែងរបស់ក្រុមនេះគ្រោងនឹងធ្វើឡើងនៅសាលមហោស្រព The Star Theatre។

ការប្រកាសនេះធ្វើឡើងនៅលើផេកហ្វេសប៊ុកឈ្មោះ Live Nation Singapore ដែលសំអាងលើការបារម្ភអំពីការឆ្លងវីរុសកូរ៉ូណាជាហេតុផល។ អ្នកគាំទ្រដែលទិញសំបុត្ររួច នឹងត្រូវសងវិញពេញថ្លៃ។

នេះជាក្រុមខេប៉ុបចុងក្រោយគេបំផុតដែលប្រកាសលុបចោលឬពន្យារពេល ក្រោយនាងថេយឹន ក្រុម NCT Dream និង ក្រុម GOT7 បានប្រកាសមុននេះថា ពួកគេនឹងមិនមកសម្តែងនៅសិង្ហបុរីទេ៕ ដោយ៖ កញ្ញាដាលីស

ក្រុមចម្រៀងប្រុស Winner ផ្អាកការប្រគុំតន្ត្រីរបស់ខ្លួននៅសិង្ហបុរី ដែលដំបូងគ្រោងធ្វើឡើងនៅថ្ងៃទី៨កុម្ភៈ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

សម្តេច​ចក្រី ហេង សំរិន រំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...