ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាអាស៊ី បានផ្តល់ទស្សនៈមួយចំនួនដល់មេដឹកនាំពិភពលោកដើម្បីចូលរួមចំណែកពង្រឹងសន្តិភាព,សន្តិសុខនិងការអភិវឌ្ឍមនុស្សជាតិ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថាការកសាងនិងថែរក្សាសន្តិភាពមានតម្លៃដែលមិនអាចកាត់ថ្លៃបាន,ហើយសន្តិភាពគឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច-សង្គម ការពង្រឹងសន្តិសុខនិងការអភិវឌ្ឍមនុស្សជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់មហាសន្និបាតនៃកិច្ចប្រជុំកំពូលពិភពលោកគម្រប់ខួប១០០ ឆ្នាំ និង កិច្ចប្រជុំកំពូលអន្តរជាតិនៃក្រុមប្រឹក្សាសម្រាប់សន្តិភាពក្រោមប្រធានបទ «សន្តិភាពសន្តិសុខនិងការអភិវឌ្ឍមនុស្ស»នាព្រឹកថ្ងៃទី ៤ កុម្ភៈ ២០២០នៅរដ្ឋធានីសេអ៊ូល, សាធារណរដ្ឋកូរ៉េ ។សម្តេចតេជោនាយក រដ្ឋមន្ត្រីមានប្រសាសន៍ថាផ្អែកទៅលើបទពិសោធន៍ជាក់ស្តែងនិងក្នុងនាមសម្តេចជាថ្នាក់ដឹកនាំប្រទេសកម្ពុជាដែលបានឆ្លងកាត់សង្គ្រាមផ្ទាល់និងបានខិតខំប្រឹងប្រែងស្វះស្វែងរកសន្តិភាពជូនប្រទេសតូចមួយនេះ៖ការកសាងនិងថែរក្សាសន្តិភាពមានតម្លៃដែលមិនអាចកាត់ថ្លៃបាន, ហើយសន្តិភាព គឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍ សេដ្ឋកិច- សង្គម, ការពង្រឹងសន្តិសុខនិងការអភិវឌ្ឍមនុស្សជាតិ ។ ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមចែករំលែកទស្សនៈមួយចំនួនដើម្បីចូលរួមចំណែកពង្រឹងសន្តិភាព, សន្តិសុខនិងការអភិវឌ្ឍមនុស្សជាតិដូចតទៅ៖ទី១. បន្តលើកកម្ពស់ប្រព័ន្ធពហុភាគីនិយមនិងសណ្ហាប់ធ្នាប់អន្តរជាតិដែលផ្អែកលើបទប្បញ្ញត្តិសំដៅបន្តពង្រឹង និង ពង្រីកសហប្រតិបត្តិការដើម្បីធានាឱ្យបាននូវសន្តិភាព, សន្តិសុខ សុវត្ថិភាព និង ស្ថិរភាពយ៉ាងពេញលេញតាមរយៈការជំរុញលើកកម្ពស់កិច្ចសន្ទនាជិតស្និទ្ធ,ការកសាងទំនុកចិត្តព្រមទាំងការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធីនិងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។ទី២.ជំរុញវប្បធម៌សន្ទនាអន្តរជំនឿដើម្បីកសាងការយល់ដឹងអំពីគ្នាទៅវិញទៅមក,ការគោរពគ្នា, ការជឿទុកចិត្តគ្នា, ការអធ្យាស្រ័យគ្នាទៅវិញទៅមកនិងការគោរពឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍មិនជ្រៀត ជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ព្រោះថាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសខាងក្រៅតែងតែនាំមកនូវក្តីវិនាសនិងមហន្តរាយដល់ការអភិ វឌ្ឍរបស់ប្រទេសនោះ ។ ទី៣. ពង្រឹងកិច្ចសហប្រតិបត្តិការបន្តជំរុញសាកលភាវូនីយកម្មត្រូវធានាថាយន្តការកិចសហប្រតិបត្តិការថារក្សាបាននូវស្មារតីបើកចំហនិងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីជាពិសេ សការពន្លឿនការតភ្ជាប់រវាងសង្គមនិងសេដ្ឋកិចរបស់យើងសម្រាប់ជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗនិងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។ទី៤.ជំរុញការអភិវឌ្ឍតាមរយៈអភក្រមក្នុងការកំណត់កត្តាមនុស្សជាស្នូល (Peo ple-centric Approad) ជាពិសេសចំពោះកិច្ចការងារអភិវឌ្ឍន៍និងពង្រឹងប្រព័ន្ធសុខុ មាលភាពសង្គមដូចជាការពង្រឹងគុណភាពការអប់រំ,ការកែលម្អសុខុមាលភាពការរស់នៅ,ការកាត់បន្ថយភាពក្រីក្រនិងការបង្រួមគម្លាតនៃការអភិវឌ្ឍឱ្យស្របទៅនឹងការរីក ចម្រើនយ៉ាងឆាប់រហ័សនិងឥតឈប់ឈរនៃរចនាសម្ព័ន្ធសេដ្ឋកិច – សង្គម ។
សម្តេចតេនាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថាកិច្ចប្រជុំកំពូលពិភ ពលោកឆ្នាំ២០២០នេះនឹងជំរុញឱ្យមានការពិភាក្សាយ៉ាងផុសផុលទៅលើស្ថានភាពនិងបញ្ហាប្រឈមដែលពិភពលោកកំពុងតែជួបប្រទះក្នុងពេលបចប្បន្នជាពិសេសទាក់ទងនឹងសន្តិភាពនិងការអភិវឌ្ឍមនុស្សជាតិក៏ដូចជាសម្រេចបាននូវដំណោះស្រាយដែលមានលទ្ធភាពក្នុងការចូលរួមចំណែកកសាងពិភពលោកមួយពោរពេញដោយសន្តិភាព ៕