ដោយៈសាវរក្ស/ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅក្បែរសំណង់អគារខ្ពស់កប់ពពកស្រាប់តែធ្លាក់បាក់ដងស្ទូចដែកពី លើដំបូលអគារ បាក់ធ្លាក់មកក្រោមដល់ដី បណ្ដោយឲ្យត្រូវអេស្កាវ៉ាទ័រមួយគ្រឿង និងបណ្ដោយឲ្យត្រូវរថយន្តមួយគ្រឿងទៀតនិងមនុស្សរងរបួសផងដែរ ។
ករណីនេះត្រូវបានគេឃើញកើតឡើងកាលពីវេលាម៉ោង៩និង០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ នៅចំណុចសំណង់អគារខនដូរ ផ្លូវថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញក្រុមជំនាញខាងបច្ចេកទេសដងស្ទូចបានឡើងទៅរុះរើដើម្បីបិទបញ្ចប់ការសាសង់របស់ខ្លួនតែ។ ខណៈនោះមិនដឹងជារុះរើខុសបច្ចេកទេសយ៉ាងមិចទេទើបបានជាគេឃើញបាក់ដែលដងស្ទូចធ្លាក់មកដល់ដី បណ្ដោយអោយត្រូវអេស្កាវ៉ាទ័រមួយគ្រឿង និងបណ្ដោយឲ្យត្រូវរថយន្តមួយគ្រឿងទៀត និងមនុស្សរងរបួសផងដែរ។
ចំពោះករណីនេះដែរ គេសង្កេតឃើញថា បន្ទាប់ពីមានព័ត៌មានថាបាក់ដែកដងស្ទូចធ្លាក់ពីលើអគាបែបនេះក្រុមមន្ដ្រីបានប្រញាប់ប្រញាល់ចុះទៅពីនិត្យភ្លាមៗផងដែរ៕B/