តុលាការធម្មនុញ្ញរបស់ប្រទេសម៉ាឡាវីកាលពីថ្ងៃចន្ទទី៣កុម្ភៈបានបញ្ជាឱ្យមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជាថ្មីបន្ទាប់ពីទុកជាមោឃៈលទ្ធផលនៃការបោះឆ្នោតដែលប្រធានាធិបតី លោកផេធឺ មុតថារីកា បានជាប់ឆ្នោតជាថ្មីកាលពីខែឧសភា ដោយលើកឡើងអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតដោយរួមទាំងមានការកោសលុបដោយប្រើប្រាសទឹកលុបលើសន្លឹកឆ្នោត។
សាលក្រមនេះ អាចត្រូវបានប្តឹងឧទ្ធរណ៍ដោយលោកផេធឺ មុតថារីកា ដែលនឹងនៅតែជាប្រធានាធិបតី រហូតដល់ការបោះឆ្នោតជាថ្មី។
ចៅក្រមបាននិយាយថា “យើងប្រកាន់ជំហរថាលោកផេធឺ មុតថារីកា មិនត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី នៃប្រទេសម៉ាឡាវី យ៉ាងត្រឹមត្រូវនិងពេញលេញកាលពីថ្ងៃទី ២១ ខែឧសភាឆ្នាំ ២០១៩ នោះទេ ។”យើងទុកជាមោឃៈនូវលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនេះ ហើយយើងបញ្ជាឱ្យមានការបោះឆ្នោតជាថ្មី”។
តុលាការនេះបាននិយាយថាការបោះឆ្នោតជាថ្មីគួរតែត្រូវបានរៀបចំឡើងក្នុងរយៈពេល១៥០ថ្ងៃទៀតនេះ។
ក្នុងពេលនេះ តំណែងជាប្រធានាធិបតីដោយរួមទាំងអនុប្រធានធ្លាក់លើអ្នកកាន់កាប់វានៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីឆ្នាំមុន។
ការតវ៉ាខ្លះៗនិងម្តងម្កាលបានកើតឡើងនៅទូទាំងប្រទេសនេះ ចាប់តាំងពីលោកផេធឺ មុតថារីកា ត្រូវបានប្រកាសថាជាអ្នកឈ្នះនៃការបោះឆ្នោតខែឧសភា ដោយទទួលបានសំឡេងឆ្នោតគាំទ្រ៣៨,៥ ភាគរយនៃចំនួនសន្លឹកឆ្នោតនេះ ខណៈដែលបេក្ខជនជាប់ឆ្នោតក្នុងលំដាប់ទី២នៃការបោះឆ្នោតនេះ បាននិយាយថា លោកត្រូវបានគេប្លន់យកជ័យជម្នះហើយបានធ្វើការតវ៉ាទៅតុលាការ៕ដោយ៖សុខា/sn

ប្រធានាធិបតី លោកផេធឺ មុតថារីកា បន្តកាន់តំណែងប្រធានាធិបតីក្រោយការសម្រេចរបស់តុលាការ