ដោយ៖តារារិទ្ធ(ភ្នំពេញ)៖សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៥ កុម្ភៈ ស្អែកនេះ នឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិតកម្ពុជាដែលកំពុងសិក្សានៅទីក្រុង វូហាន ដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះប្រជាពលរដ្ឋខ្លួនដែលនឹងផ្តល់ភាពកក់ក្តៅនិងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាចចំពោះការឆ្លងឬការរីករាលដាលនៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុស។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាស ន៍បែបនេះប្រាប់ទៅលោកស្រី ហាក់ ចា ហានមូន ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកល នៅក្នុងជំនួបនាព្រឹកថ្ងៃទី ៤ ខែកុម្ភៈនេះ។ នេះបើយោងតាមប្រភពពីអ្នករាយការណ៍ពិសេសទូរទស្សន៍ជាតិកម្ពុជា ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖«នៅថ្ងៃស្អែកទី៥កុម្ភៈសម្តេចបានរាយការណ៍ជូនថ្នាក់ដឹកនាំចិនរួចហើយថាសម្តេចនឹងអញ្ជើញទៅសួរសុខទុក្ខនិស្សិត កម្ពុជាដែលកំពុងសិក្សានៅទីក្រុងវូហានដើម្បីបង្ហាញពីភាពកក់ក្តៅនិងដើម្បីកុំឲ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាចចំពោះការឆ្លងរីករាលដាលនៃជំងឺប្រ ភេទថ្មីកូរ៉ណាវីរ៉ុស» ។
ប្រភពបានឲ្យដឹងថា៖នៅក្នុងជំនួបគ្នានោះសម្តេចតេជោនាយករដ្ឋមន្ត្រីនិងលោកស្រី ហាក់ ចា ហានមូន ស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកលបានធ្វើការពិភា ក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទាក់ទិនទៅនិងប្រធានបទ «សន្តិភាព សន្តិសុខ និង ការអភិវឌ្ឍមនុស្ស» ពិសេសទាក់ទិនទៅនិងបម្រែបម្រួលអាកាសធាតុនិងការវិវត្តន៍ ថ្មីៗនៃការផ្ទុះឡើងនៃជំងឺប្រភេទថ្មីកូរ៉ូណាវីរ៉ុលនៅទីក្រុងវូហានប្រទេសចិនដែលជាកង្វល់ពិតប្រាកដរបស់ពិភពលោក។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា៖បញ្ហានៃការបម្រែបម្រួលអាកាសធាតុនិងការផ្ទុះឡើងនៃជំងឺប្រភេទថ្មីកូរ៉ណាវីរ៉ុលគឺមិនមែនតែជាកង្វល់ របស់ប្រទេសចិននោះទេគឺជាកង្វល់របស់យើងទាំងអស់គ្នាពោលគឺយើងត្រូវរួមគ្នារិះរកវិធីសាស្ត្រក្នុងការដោះស្រាយ និង មិនត្រូវបង្កនូវការភ័យខ្លាចសម្រាប់មនុស្ស ជាតិនោះទេ។សម្តេចតេជោ ហ៊ុន សែននិងលោកស្រី ហាក់ ចា ហានមូន ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើបញ្ហាផ្សេងៗទៀតដែលជាកង្វល់ពិត ប្រាកដរបស់សម្តេចនិងលោកស្រី ។
ក្នុងកិច្ចសន្ទនាគ្នានោះលោកស្រី ហាក់ ចា ហានមូន បានសំដែងនូវការវាយតម្លៃខ្ពស់និងកោតសរសើរជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រីនិង គណៈប្រតិភូជាន់ ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២០ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ស្របពេលនៃការផ្ទុះមានឡើងនៃជំងឺ ប្រភេទថ្មីកូរ៉ូណាវីរ៉ុស នៅទីក្រុងវូហានសាធារណរដ្ឋប្រជាមានិតចិន។
ទាក់ទិនទៅនិងប្រសាសន៍លើកឡើងរបស់លោកស្រីស្ថាបនិកអង្គការសហព័ន្ធសន្តិភាពសកលសម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា សម្តេចមិនបានចាត់ ទុកថា ការផ្ទុះនៃជំងឺប្រភេទថ្មីនេះមិនមែនជាឧបសគ្គសម្រាប់សម្តេចនោះទេ ប៉ុន្តែផ្ទុយទៅវិញសម្តេចមានឆន្ទះពិតប្រាកដជាមួយមេដឹកនាំពិភពលោកក្នុងការរួមគ្នា ដោះស្រាយលើបញ្ហាដែលកើតមានឡើងចំពោះសន្តិភាព សន្តិសុខមនុស្សជាតិ ការប្រែប្រួលអាកាសធាតុ និង បញ្ហាប្រឈមដទៃទៀតដែលពិភពលោកកំពុងប្រឈ មនិងរួមគ្នាដោះស្រាយ ។
សម្តេចតេជោ ហ៊ុន សែន បន្តថាកាលពីឆ្នាំ ២០១៣-២០១៤ កន្លងទៅនៅពេលដែលប្រទេសកូរ៉េខាងជើងគំរាមធ្វើសង្គ្រាមមកលើសាធារណរដ្ឋកូរ៉េគេបានទាមទារ ឲ្យសម្តេចអន្តរាគមន៍ជន្លៀសជនជាតិកម្ពុជានៅសាធារណរដ្ឋកូរ៉េវិលត្រឡប់មកកាន់កម្ពុជាវិញតែសម្តេចយល់ពីអារម្មណ៍និង ភាពភ័យខ្លាចដែលថ្នាក់ដឹកនាំនិងប្រជា ជនមួយចំនួន ៕