ដោយ៖បញ្ញាសាស្រ្ត/ ភ្នំពេញ៖ដោយសារមានអារម្មណ៍មិនល្អ ក្រោយពេលដែល បាន ឃើញមិត្តរួមអាជីពខ្លះ មើលមិនឃើញពីគុណតម្លៃដែល តារាចម្រៀង ករុណា ពេជ្រ បានធ្វើកន្លងមក ដូច្នេះក៏ លោក ក៏បានបញ្ចេញសារតាមបណ្តាញសង្គមហ្វេសប៊ុក ដែលគ្រប់គ្នាដឹងថា សារទាំងនោះ ករុណា ពេជ្រ ហាក់មានអារម្មណ៍ឌឺដងជាមួយ និង អ្នកនិពន្ធ យឹម តាស្រង់ ដែលបានបង្ហាញសារថា នេះជាលើកទីមួយដែលខ្លួនបាន ២០ ភាគរយពីតារាចម្រៀង កញ្ញា តន់ ច័ន្ទសីហា។
នៅក្នុងខ្លឹមសារអត្ថបទ ដែល ករុណា ពេជ្រ សរសេរនោះ គឺលោកសុខចិត្តចែក ភាគរយ ឬភាគលាភណាមួយដល់ក្រុមហ៊ុន តែដាច់ខាតមិនចែកដល់បុគ្គលដែល ធ្វើ ការក្នុងផលិតកម្មទេ ព្រោះលោកសំអាងថា ខាងផលិតកម្មបានអាចទទួលភាគលាភ ព្រោះក្រុមហ៊ុនមានតួនាទី ច្រើនដើម្បីទ្រទ្រង់ ផលិតកម្មមួយអោយដំណើរទៅ បាន ដោយរលូន។ អីចឹង ការចែកភាគលាភ ដល់បុគ្គល គឺករុណា ពេជ្រ មិនធ្វើដាច់ខាត។
ហ្វេសប៊ុក របស់តារាចម្រៀង រូបនេះ បានសរសេររៀបរាប់ថា « ខ្ញុំចូលសិល្បះទើប ជិត 16 ឆ្នាំទេ។ ខ្ញុំសូមបញ្ចេញយោបល់សំរាប់គំនិតខ្ញុំ តាមអ្វីដែលខ្ញុំមិនសូវចេះ ថា បើ កំរ៉ៃ ខ្ញុំរកបានពីសិល្បះនៅកន្លែងផលិតកម្មដែលបណ្តុះបណ្តាលខ្ញុំហើយផលិតកម្ម នោះ ទាមទារ អោយកាត់ភាគរយ 10-30% ក៏ខ្ញុំសប្បាយ ចិត្តនឹង ជូនដោយក្តីរីករាយ … ព្រោះផលិតកម្មបានចំណាយថវិកា លើបុគ្គលិកគ្រប់ជាន់ថ្នាក់ មានទាំងអ្នកនិពន្ធ ក្រុមបច្ចេកទេស បុគ្គលិកទីផ្សារ និង សម្ភារះផ្សេងៗ ទើប អាចបណ្តាលអោយអ្នក ចម្រៀងមានកេរ្ត៏ឈ្មោះ ហើយកេរ្ត៏ឈ្មោះអ្នកចម្រៀងល្បី បទចម្រៀល្បី ក៏បាន អោយ ក្រុមការងារ គ្រប់ជាន់ថ្នាក់សប្បាយចិត្ត តាមស្នាដៃរៀងៗខ្លួនដូចគ្នា។
ប៉ុន្តែបើមានបុគ្គលិកណាក្នុងផលិតកម្ម ដែលចង់ស៊ីប្រាក់ភាគរយពីការងារសិល្បះ លាភ សក្ការះ លើការងាររបស់សិល្បះរបស់ខ្ញុំនោះ គឺ ខ្ញុំមិន អោយជាដាច់ខាត សូម្បី តែ 0,1% ក៏ខ្ញុំមិនអោយជាដាច់ខាត ប៉ុន្តែបើជា មនោសញ្ចត នាយូរៗម្តងរឺដោយទឹក ចិត្ត ខ្ញុំនឹងព្យាយាមធ្វើតាម អ្វីដែល មាន តាមមនោសញ្ចេតនា ព្រោះ ក្រុមការងារគ្រប់ ផ្នែកទាំងអស់ក្នុងផលិតកម្មមួយ គឺ ជាកាតព្វកិច្ចរបស់គាត់រៀងខ្លួនដើម្បីបំពេញការងារ បញ្ចេញសមត្ថភាពល្អ ដើម្បីបង្ហាញយកស្នាដៃជូនផលិតកម្ម និង ដើម្បី ថៅកែ. ហើយ គាត់ ទទួលបានការលើកទឹកពីថៅកែ ចំពោះគាត់ រាល់ ស្នាដៃដែលគាត់បានសាងនេះ ជារឿងរបស់បុគ្គលិកតាមផ្នែក ជាមួយថៅកែ មិនមែនជាមួយ អ្នកចម្រៀងទេ ព្រោះអ្នក ចម្រៀងក៏ជាបុគ្គលិក ក្រោមការគ្រប់គ្រងរបស់ផលិតកម្ម ដែលមានថៅកែជា មេដូចគ្នា ប៉ុន្តែអរគុណ ផលិតកម្មមិន ដែលកាត់ ភាគរយគ្រប់តារាចម្រៀងទាំងអស់។
សំណេរទាំងនោះ ស្របពេលដែល គេឃើញ ហ្វេសប៊ុក របស់អ្នកនិពន្ធ លោក យឹម តាស្រង់ ដែលគេដឹងថាជាអតីតអ្នកនិពន្ធប្រចាំនៅផលិតកម្មថោន បានបង្ហោះ សាររីក រាយ ដែលលោកបានទទួលភាគលាភដំបូងពីតារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា។ ខ្លឹមសារ មានន័យថា « រំភើបបំផុតមួយជីវិតនេះខ្ញុំទើបជួបម្តងទេ ដែលតារា ចម្រៀង ម្នាក់ហ៊ានចែក ផ្តល់ចំណូលមកខ្ញុំជាអ្នកនិពន្ធ 20% ពីការចេញច្រៀង គ្រប់កម្មវិធី ប្រគុំតន្ត្រីនិងស្ពតពាណិជ្ជកម្មទាំងអស់ក្នុងរយៈពេលដ៏វែងដោយភាពពេញចិត្ត។ អរគុណណាស់នូវការយល់ពីតម្លៃនៃអ្នកនិពន្ធ ហើយមួយរយៈនេះបង លើកប្អូនស្រីពិត ជាមិនខកបំណងមែន អរគុណនូវទឹកចិត្តដឹងគុណ របស់ប្អូន មកលើបង ប្អូន»។
គេមិនទាន់ដឹងថា ការបញ្ចេញសាររវាង អ្នកចម្រៀងក្នុងទ្រនំថោន និង អតីតអ្នក និពន្ធ លោក យឹម តាស្រង់ មានបញ្ហាផ្ទៃក្នុងជាមួយគ្នាយ៉ាងណាទេ ព្រោះនោះគ្រាន់ តែជាការបញ្ចេញមតិនៅលើបណ្តាញសង្គមហ្វេសប៊ុក ដែលម្នាក់ៗយល់ថា ជាការយល់ ឃើញរបស់ពួកគេរៀងៗខ្លួន៕