មន្ត្រីស្ថានទូតអាមេរិកម្នាក់រងរបួស​ខណ:ដែលបាក់ដងស្ទូចសង្កត់លើ​រថ​យន្ដ

240
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ រថយន្តដងស្ទូចលើសុីទែនខុសបច្ចេកទេសបាក់ដងសង្កត់លើរថយន្តអេស្កាវ៉ាទ័នឹងរថយន្តមន្ត្រីស្ថានទូតអាមេរិកកំពុងបើកបរតាមបណ្ដោយផ្លូវបណ្ដាលឲ្យអំបែងកញ្ចក់ខ្ទាតត្រូវស្រ្តីមន្ត្រីស្ថានទូតម្នាក់រងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យជួយសង្រ្គោះភ្លាមៗ។

ហេតុការណ៏គ្រោះថ្នាក់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចការដ្ឋានមួយកន្លែងដែលកំពុងតែសាងសង់នៅតាបណ្ដោយផ្លូវថ្មីភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រភពព័ត៍មាននៅកន្លែងកើតហេតបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តស្ទូចកំពុងធ្វើការក្នុងការដ្ឋានហើយបានស្ទូចលើកសុីទែន ស្រាប់តែបាក់ដងស្ទូចសង្កត់ទៅលើករថយន្តអេស្កាវ៉ាទ័រនឹងរថយន្តមន្ត្រីស្ថានទូតមួយគ្រឿងកំពុងធ្វើដំណើរតាមផ្លូវ ម៉ាកហុងដាពណ៌ស បើកបរពីកើតមកលិចបណ្ដាលអោយស្រ្តីម្នាក់រងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជួយសង្រ្គោះភ្លាមៗ ហើយស្រ្តីដែលរងរបួសដែលគេដឹងថាជាមន្ត្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។

បន្ទាប់មកអ្នកបើកបរជនជាតិខ្មែរម្នាក់ និងមេការចិន២នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួននាំយកដើម្បីធ្វើការសាកសួរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចខណ្ឌចំការមនសហការណ៏ជាមួយកម្លាំងជំនាញចរាចរណ៏ស្នងការនគរបាលរាជធានីភ្នំពេញបានចុះមកកន្លែងកើតហេតុធ្វើការស្រាវជ្រាវវាសវែងយករថយន្តទាំងនោះទៅរក្សាទុកនៅការិយាល័យចរចរណ៍ផ្លូវនៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម