Home ប្លែកៗ ឥណ្ឌូនេស៊ីលុប...

ឥណ្ឌូនេស៊ីលុបចោលការប្រកួតដោះសំបកកង់ចេញពីកក្រពើ ព្រោះគ្មានបេក្ខជនណាហ៊ានដាក់ពាក្យមកប្រកួត

ឥណ្ឌូនេស៊ីបានប្រកាសលុបចោលការប្រកួតមួយដើម្បីផ្តល់សាច់ប្រាក់សុទ្ធដល់អ្នកណាដែលហ៊ានយកសំបកកង់ចេញពីកក្រពើយក្សមួយក្បាល។

អាជ្ញាធរក្នុងទីក្រុងពូ នៃខេត្តស៊ូឡាវេស៊ីភាគកណ្តាល និយាយថា គ្មានបេក្ខជនប្រមាញ់ក្រពើណាម្នាក់ហ៊ានចេញមកប្រកួតដោះសំបកកង់ចេញពីកក្រពើប្រវែង ៤ ម៉ែត្រនោះឡើយ។

ការប្រកួតបានចាប់ផ្តើមកាលពីខែមុន ប៉ុន្តែល្បីលើអនឡាញភ្លាមៗកាលពីសប្តាហ៍មុន នៅពេលសាច់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់មិនបានបញ្ជាក់មួយបាច់ធំត្រៀមសម្រាប់ផ្តល់ជូនបេក្ខជនជ័យលាភី។

ទីភ្នាក់ងារអភិរក្សក្នុងតំបន់ផ្តល់ព័ត៌មានលម្អិតតិចតួចណាស់អំពីសាច់ប្រាក់រង្វាន់ ឬ របៀបដែលអ្នកមកដាក់ពាក្យប្រកួតអាចបំពេញកិច្ចការដ៏គ្រោះថ្នាក់នេះ ប៉ុន្តែប្រធានទីភ្នាក់ងារអភិរក្សនិយាយថានឹងចេញលុយហោប៉ៅខ្លួនឯង។

ពួកអ្នកអភិរក្សដែលបារម្ភថាក្រពើនេះនឹងត្រូវរឹតកងាប់ដោយសារសំបកកង់ បានព្យាយាមហើយបរាជ័យជាច្រើនឆ្នាំមកហើយដើម្បីដោះសំបកកង់នោះដោយខ្លួនវា៕ ដោយ៖ កញ្ញាដាលីស

គ្មានបេក្ខជនណាហ៊ានមកប្រកួតដោះសំបកកង់ចេញពីកក្រពើនោះឡើយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...