Home ព័ត៌មានអន្តរជាតិ វៀតណាម​នឹង​ដា...

វៀតណាម​នឹង​ដាក់​អ្នក​មក​ពី​ចិន​៩៥០​នាក់​ក្នុង​ជំរំ​យោធា​១៤​ថ្ងៃ នៅ​ពេល​រក​ឃើញ​អ្នក​ផ្ទុក​និង​ជា​ពី​វីរុស​បន្ថែម​

​សារព័ត៌មាន​រដ្ឋ​វៀតណាម​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​៤​កុម្ភៈ​ថា វៀតណាម​ត្រៀម​យោធា​ដើម្បី​ទទួល​ជនជាតិ​វៀតណាម​៩៥០​នាក់​មក​ពី​ចិន​។​

​យោង​តាម​វិទ្យុ​សម្លេង​វៀតណាម ជនជាតិ​វៀតណាម​ទាំង​៩៥០​នាក់​នឹង​ត្រូវ​ដាក់​នៅក្នុង​ជំរំ​យោធា​២​នៅក្រៅ​ទីក្រុង​ហាណូយ​សំរាប់​ពេល​១៤​ថ្ងៃ​។​

​របាយការណ៍​មិនបាន​និយាយ​ថា​តើ​ពួកគេ​នឹង​មកដល់​ពេល​ណា​ទេ គ្រាន់តែ​ដឹងថា​ពួកគេ​នឹង​មកដល់​អាកាសយានដ្ឋាន​ណូយ​បៃក្រុង​ហាណូយ និង​វ៉ាន់​ដូន​​នៅ​ខេត្ត​ក្វាង​នី​ញ​។​

​កាលពី​ថ្ងៃ​អង្គារ​វៀតណាម​ក៏​បាន​រក​ឃើញ​អ្នក​ផ្ទុក​កូរ៉ូណា​វីរុស​ថ្មី​។​ក្រសួង​សុខាភិបាល​វៀត​ណា​ម​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​៤​ខែ​កុម្ភៈ​ថា​កម្មករ អាយុ​៣០ ​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​វិញ ហ្វ៊ុក ភាគ​ខាងជើង ដែល​វិល​ត្រឡប់​មកពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន ត្រូវបាន​ធ្វើតេស្តិ៍​រកឃើញ​វិជ្ជមា​ន​នៃ​វីរុស​ផ្លូវដង្ហើម​nCoV ។​នេះ​​ជា​ករណី​ឆ្លង​វីរុស​ទី​៩ របស់​វៀតណាម​។

​បុរស​ដែល​មិន​ត្រូវ​បាន​បង្ហាញ​ឈ្មោះ​នេះ​កំពុង​ត្រូវបាន​ដាក់​ព្យាបាល​នៅ​ដោយឡែក​ពី​គេ​នៅ​មន្ទីរពេទ្យ​ជាតិ​ក្រុង​ហាណូយ ។ ក្រុម​គ្រូពេទ្យ​បាន​និយាយ​ថា​ស្ថាន​​ភាព​របស់​គាត់​គឺ​នឹងនរ​។

​បុរស​នេះ​ស្ថិតក្នុង​ចំណោម​មួយក្រុម​នៃ​កម្មករ​៨ នាក់​ដែល​ត្រឡប់មក​ពី​ការបណ្តុះបណ្តាល​ការងារ​នៅ​ទីក្រុង​វូ​ហាន កាលពី​ថ្ងៃទី ១៧ ខែ​មករា​។​៤​នាក់​ក្នុង​​ចំណោម​ពួកគេ​បាន​ធ្វើតេស្តិ៍​រកឃើញ​វិជ្ជមា​ន​នៃ​វីរុស​nCoV​និង​៣​នាក់​កំពុង​ស្ថិត​ក្នុង​ការព្យាបាល​។ ម្នាក់ទៀត មាន​ដើមកំណើត​នៅ​ខេត្ត​ហាញ់​ហ័រ​ត្រូវបាន​​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​នេះ កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់​ពី​ក្រុមគ្រូពេទ្យ​ប្រកាស​ថា​នាង​គ្មាន​វីរុស​ថ្មី​នេះ​ទេ​។​

​ក្នុងពេល​ជាមួយគ្នា​អ្នក​ទទួល​ភ្ញៀវ​នៅ​សណ្ឋាគារ​មួយ​នៅ​ក្រុង​ញ៉ា​ត្រា​ង ដែល​បាន​ឆ្លង​ណូវ៉ែល​កូរ៉ូណា​វីរុស​(nCov )​ពី​ជនជាតិ​ចិន​២​នាក់​បាន​ក្លាយ​ជា​ជន​ទី​៣​ដែល​​ត្រូវបាន​ព្យាបាល​ជា​ពី​វីរុស​nCov និង​ចេញពី​មន្ទីរពេទ្យ​។​

​នាង​ឡេ ធី ធូ ហា អាយុ​២៥​ឆ្នាំ បាន​ចេញ​ពី​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ខាញ់​ហ័រ កាលពី​រសៀល​ថ្ងៃ​អង្គារ​ទី​៤​កុម្ភៈ បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​៣​លើក​មិន​បាន​រកឃើញ​វីរុស​នៅ​​ក្នុង​ខ្លួន​ទេ​។​

​កាលពី​ព្រឹក​ថ្ងៃ​អង្គារ លី ហ្សី​ចាវ ជនជាតិ​ចិន​អាយុ​២៨​ឆ្នាំ ដែល​ត្រូវបាន​រកឃើញ​ផ្ទុក​វីរុស​នេះ​កាលពី​ថ្ងៃ​២០​មករា ក៏​បាន​ចេញ​ពី​មន្ទីរពេទ្យ​ចូរី ក្នុង​ក្រុង​ហូ​ជី​មី​ញ​​ក្រោយ​ការ​ធ្វើ​តេស្ត​៣​ដង​មិន​បាន​រកឃើញ​វីរុស​ទៀត​។​

​អ្នក​ជា​ពី​វីរុស​នេះ​ទី​១​នៅ​វៀតណាម គឺ​នាង ង្វៀន ធូ ត្រា​ង អាយុ​២៥​ឆ្នាំ ៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​

លី ហ្សី​ចាវ ទទួល​បាច់ផ្កា​និង​គរ​គុណ​ពេទ្យ​ដែល​បាន​ព្យាបាល​គាត់​ជា​

​​គ្រូពេទ្យ​ពាក់​ឯកសណ្ឋាន​ការពារ នៅ​មុនពេល​ចូល​បន្ទប់​ព្យាបាល​ដាច់ដោយឡែក​មួយ​នៅ​មន្ទីរពេទ្យ​ចូរី ក្រុង​ហូ​ជី​មី​ញ កាលពី​ថ្ងៃ​ចន្ទ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular