ដោយៈសាវរក្ស/ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១២០ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ បានរៀបចំពិធីសំណេះសំណាល ជាមួយមន្រ្តីនគរបាលចូលនិវត្តន៍ ៧រូប ចំណុះអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ មានការចូលរួមដោ លោក វរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ-លោក អធិការរង តំណាងក្រុមការងារអតីតយុទ្ធជនខណ្ឌឫស្សីកែវ-នាយផ្នែក។
ក្នុងនោះ លោក វរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បាន ចែក ជូនដល់កងកម្លាំងនគរបាលចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចំនួន ៧នាក់អតីតមន្ត្រីដែលចូលនិវត្តន៍ក្នុងម្នាក់ៗទទួលបាន៖ អង្ករ០១បេ ,ស្រាបៀរ ០១កេស ,ភេសជ្ជៈ ០១កេស ,ថវិកា ចំនួន ៥០,០០០រៀល។
អំណោយទាំងនេះបានមកពីលោកឧត្តមសេនីយ៍ឯក យឹម លាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានសង្កាត់ច្រាំងចំរេះទី១ ដែលតំណាងឱ្យអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ លោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជៅ ជូនចំពោះ លោក យឹម លាង៕B/