​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​បន្ត​ជួសជុល​,​ថែទាំ​ផ្លូវ​ជាប្រចាំ​

168
ចែករម្លែក

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​អនុវត្តតាម​ការណែនាំ​ពី​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​អភិបាលខេត្ត​ព្រះវិហារ​ម​ន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​បន្តធ្វើ​សក្មភាព​នៃ​ការ​កាត់​ជួសជុល​ផ្លូវជាតិ​លេខ​៦២​ដើម្បី​សម្រួល​ចរាចរ​ជូន​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​និង​លឿន​រហ័ស​ទាន់​ចិត្ត​។​

លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានបញ្ជាក់​ឱ្យដឹង​កាលពី ថ្ងៃទី​៣​កុម្ភៈ​២០២០​នេះ​ថា​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​នៅតែ​បន្តសក្មភាព​ការងារ​ថែទាំ​និង​ជួសជុល​ផ្លូវថ្នល់​តាម​តំបន់​នានា​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ​យ៉ាង​មមាញឹក​។​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ប្រកបដោយ​សុវត្ថិភាព​និង​បាន​លឿន​រហ័ស​ទាន់​ចិត្ត​។​

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​បាន​បន្តថា​ក្នុង​នោះបាន​នឹង​កំពុង​ធ្វើ​សកម្មភាព​ការងារ​ដោយ​កាត់​និង​ជួសជុល​ផ្លូវជាតិ​លេខ​៦២​ខេត្តព្រះវិហារ​ចន្លោះ​គីឡូម៉ែត្រ​១៧៣+០០០​ដល់​គីឡូម៉ែត្រ​១៧៤+០០០​និង​នៅ​ចន្លោះ​គីឡូម៉ែត្រ​១៧៩+០០០​ដល់​គីឡូម៉ែត្រ​១៨០+២០០​ដែលមាន​ប្រវែង​សរុប​២.២០០​ម៉ែត្រ​។​នៅ​ថ្ងៃទី​៣​កុម្ភៈ​នេះ​បាន​បាញ់​ស្រទាប់​ថ្ម​១៩​មី​លី​ម៉ែត្រ​ហើយ​ការងារ​ទាំងនេះ​អនុវត្ត​ដោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ