​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​បុរស​ម្នា​ក់បាន​រួច​ផុតពី​ការបាត់​បង់ជីវិត​ប៉ុន្តែ​បាន​រងរបួស​នៅក្រោយពេល​ជួប​ឧបសគ្គ​បើកបរ​រថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅ​ម៉ោង​៥​និង​២០​នាទី​ថ្ងៃ​៣​កុម្ភៈ​ឆ្នាំ​២០២០​។​
គ្រោះថ្នាក់​នេះ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៩​ពី​ព្រះវិហារ​ទៅ​ស្ទឹងត្រែង​ខាងលិច​ក្រុមហ៊ុន​ចំការ​អំពៅ​ចិន​ប្រមាណ​១០០​ម៉ែត្រ​ស្ថិត​ក្នុងភូមិ​ពោធិ៍​ទាប​ឃុំ​ម្លូរ​ព្រៃ​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​មូលហេតុ​ដែល​ឱ្យ​រថយន្ត​ក្រឡាប់ គឺ​ដោយសារ​រថយន្ត​បែក​កង់​មុខ ធ្លាក់​ផ្លូវ អូស​ប្រមាណ ៣០​ម៉ែត្រ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​រថយន្ត​ដែល​ក្រឡាប់​នោះ​ជា​ប្រភេទ​នី​សាន់​ព្រុ​ន​ធា​ពីរ​បាំង​បាន​បែក​កង់​ធ្លាក់​ផ្លូវ​ក្រឡាប់​អូស​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​រួច​ទើ​និង​ដើម​អាកា​សត្យា​បណ្ដាលឱ្យ​តៃកុង​រងរបួស​។ នៅក្នុង​រថយន្ត​នោះ មាន​មនុស្ស​ពីរ​នាក់ រីឯ អ្នកបើកបរ​រថយន្ត ត្រូវបាន​ប្រជាពលរដ្ឋ ស្គាល់​ថា​ឈ្មោះ ឈុន ប៊ុន​ថេ​ង អនុប្រធាន​មន្ទីរ អភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ​៕S/​