ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖គ្រោះថ្នាក់ចរាចរបង្កដោយខ្លួនឯងក្រឡាប់រថយន្តបណ្តាឱ្យបុរសម្នាក់ស្លាប់និង២នាក់ទៀតរងរបួស។ហេតុការណ៍បានកើតឡើងនៅផ្លូវបំបែកចូលភូមិដងផ្លិតលើកំណាត់ផ្លូវជាតិលេខ៩ចំណុចបង្គោលគីឡូម៉ែត្រលេខ៥៤១ក្នុងភូមិសាស្ត្រឃុំឆែប១ស្រុកឆែបខេត្តព្រះវិហារកាលពីយប់ថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២០។

លោកវរសេនីយ៍ឯកឈួរម៉ាឌីអធិការនគរបាលស្រុកឆែបខេត្តព្រះវិហារបានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០២០នេះថាមុនពេលកើតហេតុរថយន្តនេះបានបើកបរក្នុងល្បឿនលឿនចេញពីភូមិដងផ្លិត។លុះដល់ចំណុចកើតហេតុផ្លូវបត់ស្តាំលើកំណាត់ផ្លូវជាតិលេខ៩ដោយសារយកចង្កូតមិនទាន់ក៏ជ្រុលចង្កូត ធ្លាក់ផ្លូវខាងឆ្វេងដៃបណ្តាលឱ្យក្រឡាប់ស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ២នាក់។

លោកបានបន្តថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ តេង ធូ ភេទប្រុស រស់នៅភូមិចុងអង្ក្រង សង្កាត់សួងក្រុងសួងខេត្តត្បូងឃ្មុំជាអ្នកបើកបររថយន្តម៉ាករ៉េវ៉ូពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរៈភូមិន្ទ2.1969ដឹកទ្វារចំនួន១៦វង់។ដោយឡែកអ្នករួមដំណើរមានទី១.ឈ្មោះពេជ្រភេទប្រុសអាយុ១៧ឆ្នាំរស់នៅភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ របួសស្រាល និងទី២.ឈ្មោះ ពោ អ៊ីកា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ.ឃុំសាមគ្គី ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺរងរបួសធ្ងន់៕S/
