​ចុះ​អប់រំ​និង​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​ការចម្លង​ជំងឺ​វីរុស​កូ​រ៉ូ​ណា​ថ្មី​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១​ដល់ទី​៣​ខែកុម្ភៈ​ឆ្នាំ​២០២០​មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​បាន​ចុះ​អប់រំ​និង​ផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​ការចម្លង​ជំងឺ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ដល់​ប្រជាពលរដ្ឋ​គ្រប់​ក្រុង​-​ស្រុក​ក្នុង​ខេត្តព្រះវិហារ​និង​ប្អូនៗ​សិស្សានុសិស្ស​នៅតាម​អនុវិទ្យាល័យ​និង​វិទ្យាល័យ​ផងដែរ​។​

លោក​វេជ្ជបណ្ឌិត គួ​ង​ឡូ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៤​ខែកុម្ភៈ ឆ្នាំ​២០២០​នេះ​ថា​«​យុទ្ធនា​ការចុះ​អប់រំ​ផ្សព្វផ្សាយ​នេះ​មានការ​ជួយឧបត្ថម្ភ​គាំទ្រ​ពី​អង្ក​ការ​ទស្សនៈ​ពិភពលោក​ប្រចាំ​នៅ​ខេត្តព្រះវិហារ​។​យុទ្ធនាការ​នេះ​គឺ​ចង់​ពញាក់​ស្មារតី​ឱ្យ​ប្រជាពលរដ្ឋ​យើង​ត្រូវ​ចេះ​ថែរក្សា​សុខភាព អនាម័យ​ក្នុងការ​រង់​នៅ ដើម្បី​ការពារ​នៅ​ជំងឺ​ផ្សេងៗ​ពិសេស​គឺ​ជំងឺ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​»​។

​លោក​គួ​ង​ឡូ​បាន​បន្តថា​វិធានការ​ការពារ​ជំងឺ​រលាក​សួត​ថ្មី​កូ​រ៉ូ​ណាវី​រុស​ដែល​សំខាន់បំផុត​គឺ​មិនត្រូវ​ប៉ះពាល់​ទឹករំអិល​ដោយសារ​កណ្តាស់​ឬ​ក្អក​នោះទេ​។​បើ​ប៉ះពាល់​ហើយ​ត្រូវ​លាងដៃ​ឱ្យ​ស្អាត​,​ត្រូវ​ពាក់​ម៉ាស​ការពារ​ឱ្យបាន​ត្រឹមត្រូវ​,​ត្រូវ​លាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់​,​ចៀសវាង​ប៉ះពាល់​អ្នកមាន​ជំងឺ​ក្រុនក្តៅ​និង​ក្អក​,​។​

​ត្រូវ​បរិភោក​អាហារ​ដែល​ឆ្អិន​ល្អ​,​មិនត្រូវ​ខាកស្តោះ​នៅ​ទីសាធារណៈ​,​ត្រូវ​ស្វែងរក​ការព្យាបាល​ភ្លាមៗ នៅពេល​មាន​រោគ​ផ្តាសាយ​និង​ចៀសវាង​ធ្វើដំណើរ​ប្រសិនបើ​មាន​ជំងឺ​គ្រុនក្តៅ​ឬ​ក្អក​ជាដើម​ផងដែរ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការស្រាវជ្រាវ​៖​ការវិនិយោ...

​ដោយៈ​សុផល​/ភ្នំពេញ​៖ វិទ...

អភិបាល​រាជធានី​ថ្លែងអំណរគ...

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​...

អាកុល​និង​ម៉ាស់​ជា​អំណោយ​...

ដោយ​: គូលែន / ភ្នំពេញ​: ថ...

ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ...

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ...