ឆ្នាំជូត
រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះហេតុនេះលោកអ្នកត្រូវប្រយ័ត្ន ប្រយែង និងមានចិត្តត្រជាក់ទើបគ្មានបញ្ហាចោទឡើងនាពេលក្រោយ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរក្នុងរយះពេលនេះមុននឹងចង់ដាក់ទុនអ្វីមួយត្រូវចេះគិតគូរឲ្យបានច្បាស់លាស់សិនមុនអនុវត្តជាក្រោយទើបអាចទទួលផលសម្រេចល្អៗទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើលោកអ្នកចង់ចូលនិយាយដល់ចាស់ទុំទុក ឬផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ នាពេលនេះបើទោះបីមានប្រាក់ចំណូលច្រើនក៏ដោយលោកអ្នកមិនត្រូវ ចំណាយហួសប្រមាណពេកបើពុំនោះអាចត្រូវរែកពន់ផលលំបាកនៅពេលក្រោយវិញជាក់ពុំខាន។ចំណែកអ្នកប្រកបរបររកស៊ីជូញដូរបើលោកអ្នកចង់ជួញផ្លូវឆ្ងាយមិនថាផ្លូវទឹកផ្លូវអាកាសឬផ្លូវគោកក្តីតែងអាចរកផលកម្រៃចូលផ្ទះវិញគ្រាន់បើតែយ៉ាងណាឲ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេផងដែរព្រោះភាពស៊យនៅបង្កអុកឡុកយាយីនៅឡើយទេ។ការធ្វើដំណើរឆ្ងាយជិតមានតែក្រុមមនុស្សអាណិតស្រឡាញ់និងជួយជ្រោមជ្រែងជានិច្ច។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងផ្អែមល្ហែមល្អ៕
ឆ្នាំខាល
រាសីល្អជាមធ្យម។នាពេលនេះទោះធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។សម្រាប់ថ្ងៃនេះវិញសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានអតិថិជនជំពាក់ប្រាក់កាសហើយចង់ទារក៏ច្រើនសម្រេចដូចក្តីបំណងផងដែរ។
រីឯគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីជួបរឿងខ្វាយខ្វល់ព្រោះតែភាពចង់ចាញ់ឈ្នះគ្នាកំពុងលុកលុយនិងបិទបាំងមុខ៕
ឆ្នាំថោះ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីបើបណ្តែតបណ្តោយអាចត្រូវអូសបន្លាយដល់ខែក្រោយដែលនាំជួបនូវផលលំបាកចំពោះមុខច្រើន។អ្នកប្រកបរបររកស៊ីជូញដូរបើលោកអ្នកមានបើករបរយះពេលខ្លីៗតែងអាចរកផលកម្រៃគ្រាន់បើផងដែរហើយបើរកស៊ីធំដុំពុំសូវកាក់កបប៉ុន្មានទេពិសេសឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេថែមទៀត។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការចាប់កំហុសនិងប្រឆាំងគ្នាច្រើនហើយបើលោកអ្នកមិនកាត់បន្ថយភាពជម្លោះវិវាទទេប្រយ័ត្នឈានដល់ផ្សះផ្សាគ្នាលែងកើត៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះបើលោកអ្នកសម្រេចចិត្តរឿងការងារឬបញ្ហាធ្វើជំនួញអ្វីមួយឃើញថាតែងផ្តល់ជាផលហុចមកវិញនាពេលក្រោយផង។ការប្រកបការងារក្នុងថ្ងៃនេះដែរឃើញថាទោះមានការលំបាកខ្លះៗចូលមកលុកលុយក្តីតែក៏មានភាពសុខដុមហើយមានការរីកលូតលាស់ទៅមុខជាសន្សឹមៗជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសមហើយបើចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃក៏មានភាពល្អប្រសើរដែរតែត្រូវត្រួតពិនិត្យសមាសភាពឲ្យបានត្រឹមត្រូវប្រយ័ត្នត្រូវចាញ់បោកគេ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់និងមានភាពស្រស់ស្រាយប្រពៃ៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះទោះប្រកបការងារតូចធំកិច្ចការចូលមក បើលោកអ្នកស្រវ៉ា ស្រទេញតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនមានការចម្រើនលូតលាស់ទៅមុខល្អហើយបើមានគម្រោងការអ្វីមួយគួររួសរាន់ធ្វើព្រោះត្រូវចងចាំថាធ្វើច្រើនបានច្រើនធ្វើតិចបានតិច។អ្នកប្រកបរបររកស៊ីជួញដូរមានការជឿនលឿននិងបើមានការផ្លាស់ប្តូរឬទិញកន្លែងលក់ថ្មីក៏ល្អប្រសើរដូចគ្នា។
រីឯសេចក្តីស្នេហាប្រុសស្រីមានភាពផ្អែមល្ហែមនិងត្រជាក់ត្រជុំប្រពៃណាស់៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ នៅថ្ងៃនេះ ទោះបីលោកអ្នកធ្វើអ្វីក៏ដោយចូរចេះប្រុងប្រយ័ត្នក្រែងត្រូវធ្លាក់ចាញ់ក្នុងឧបាយកលរបស់អ្នកដទៃកើតមានបញ្ហាលំបាកធ្ងន់ធ្ងរត្រូវចាំដោះ ស្រាយនៅគ្រាខាងមុខ។ចំពោះរាល់ការងាររកស៊ីជួញដូរគឺលោកអ្នកអាចធ្វើត្រឹមសន្សឹមៗបានហើយបើពុំនោះអាចជួបបញ្ហាត្រូវការខាតដើមឬមិនដូចគាប់បំណងប៉ុន្មាននោះឡើយ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នរោគជំងឺតាមយាយីដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្ហេហាប្រុសស្រីត្រូវចេះពូនជ្រោយសម្ព័ន្ធស្នេហ៍ឲ្យបានល្អបើពុំនោះនឹងកើតបញ្ហារកាំរកូសកើតឡើងទៀតជាក់ជាពុំខាន៕
ឆ្នាំមមែ
រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែមើលមុខក្រោយ ហើយត្រូវសន្សឹមៗទើបគ្មានបញ្ហាអាក្រក់ណាមួយនាថ្ងៃខាងមុខ។ក្នុងពេលនេះដែរទ្រព្យសំណាងទុកនៅខ្លួនមិនសូវជាប់ដែរទោះរកបានដោយកម្រឬធូរក្តីច្រើនតែបោលចេញអស់ៗវិញមិនសេសសល់អ្វីឲ្យកក់ក្តៅឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរប្រាក់ចំណូលគឺមានការហូរចូលដោយតានតឹងឯការចំណាយវិញមានគ្រប់សាពើរធ្វើឲ្យជួបបញ្ហាតានតឹងច្រើន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនត្រូវប្រព្រឹត្តិស្នេហាផ្តេផ្តាសឡើយ ដើម្បីចៀស វាងនូវការផុងជើងទៅក្នុងភក់ហើយរកដកខ្លួនពុំរួច៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះផ្តល់ផលល្អក្នុងការទំនាក់ទំនងការងារបណ្តាក់ទុនចរចាឬធ្វើកិច្ច សន្យាអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញផ្តល់ផលល្អចំពោះការចរចាការបណ្តាក់ទុនឬការចង់បញ្ចេញប្រាក់កាសក្នុងការធ្វើអ្វីមួយព្រោះមិនត្រឹមសមដូចប្រកបទេតែនៅឆាប់រីកដុះដាលឈានទៅមុខទៀតផង។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានការផ្អែមល្ហែមគួរសមនិងពេលនេះកំពុងផ្តល់ផលល្អបំផុតសម្រាប់ការរៀបចំផ្សំផ្គុំគ្រួសារ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងផ្កាយរាសីរបស់លោកអ្នករះខ្ពស់ត្រដែតដូច្នេះផ្តល់ផលល្អសម្រាប់ការសម្រេចចិត្តអ្វីមួយដូចជាទិញផ្ទះលេងហ៊ុនចរចា ទំនាក់ទំនងការងារអ្វីមួយឬសូម្បី តែផ្លាស់ប្តូរការងារផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទីជិតឆ្ងាយមានភាពកាក់កបល្អហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏ផ្តល់ផ្លែផ្កាប្រពៃណាស់ដែរ។ចំណែកការប្រកបការងារអ្វីមួយលោកអ្នកគួររួសរាន់បំពេញព្រោះធ្វើច្រើនទទួលបានផលច្រើនធ្វើតិចបានផលតិច។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយជានិច្ច៕
ឆ្នាំច
រាសីល្អជាមធ្យម។ ក្នុងថ្ងៃនេះទោះធ្វើអ្វីក៏ដោយត្រូវប្រយ័ត្នសម្តីបន្តិចបើពុំនោះនឹងកើតបញ្ហាជាមួយអ្នកដទៃហើយមានរឿងរាវចំពោះគ្នាទៅគ្រាខាងមុខពុំចេះចប់ពុំខាន។ ទោះបីយ៉ាងណាទ្រព្យសំណាងរបស់លោកអ្នកក្នុងពេលនេះបានឡើងខ្ពស់គួរសមធ្វើឲ្យប្រាក់កាសអាចហូរចូលតក់ៗគ្រាន់បំពេញបំប្រទាំងប្រទើសពង់ផង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះងាយមានបញ្ហាភ្លាំងភ្លាត់ចាញ់បោកគេណាស់ដែរគួរមានការប្រយ័ត្នប្រយែងទើបមិនជះឥទ្ធិពលអាក្រក់ណាមួយកើតឡើង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រទាំងប្រទើសព្រោះតែម្នាក់ៗមានចិត្តខ្លាំងរៀងៗខ្លួនហើយបើពុំព្យាយាមកាត់បន្ថយជម្លោះវិវាទទេបញ្ហាចម្រូងចម្រាសពិតជាមិនអាចដោះស្រាយបានឡើយ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះបើទោះបីដួងរាសីរបស់លោកអ្នកមិនមានអ្វីជួបជាឧបសគ្គច្រើនក្តីតែចូរកុំគប្បីធ្វើអ្វីបញ្ចេញមុខមាត់ខ្លាំងពេកព្រោះថាកាលណាហក់លោតកាន់ តែខ្លាំងការអុកគូទនោះមានកាន់តែខ្លាំង។ក្រៅពីនេះលោកអ្នកមិនត្រូវខ្វាយខ្វល់ជាមួយអ្នកដទៃច្រើនពេកដែរព្រោះថាមានតែនាំទុកដាក់ខ្លួនប៉ុណ្ណោះ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះជួបបាតុភាពពីការរកចំណូលបានតិចតែចំណាយទៅវិញច្រើនដែលអាចបណ្តាឲ្យមានគ្រោះមហន្តរាយដល់សេដ្ឋកិច្ចគ្រួសារ។
ចំពោះសេចក្តីស្នេហាពិសេសបុរសបើមានការចែចង់ឬបង្កើតស្នេហាថ្មីថ្មោងតែងអាច មានផ្លែផ្កាខ្លះៗផ្តល់ជាក្តីសង្ឃឹមឲ្យដឹងផងដែរ៕