Home ព័ត៌មានជាតិ នយោបាយ សម្តេច​តេ​ជោ​...

សម្តេច​តេ​ជោ​ហ៊ុនសែន​ស្នើ​ឲ្យ​កូ​រ៉រ​ខាងត្បូង​ជួយ​សង់ស្ពាន​មិត្តភាព​នៅ​កម្ពុជា​ដូច​ប្រទេស​ជប៉ុន និង ចិន​ផងដែរ​

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលជួប​សវនាការ​ជាមួយ​លោក​ម៉ូ​ន ចេ​អ៊ី​ន​(Moon Jae-in) ប្រ​ធា នា​ធិបតី​សាធារណរដ្ឋ​កូរ៉េ​នា​ល្ងាច​ថ្ងៃទី ៤ ខែកុម្ភៈ​នេះ​។​នៅក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​ស្នើសុំ​ឲ្យ​កូរ៉េ​បន្ត​ជា​ជួយ​កម្ពុជា​លើ​វិស័យ​ក​សិ កម្ម ទេសចរណ៍ និង ហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះ​សម្តេច​ស្នើ​ឲ្យ​កូរ៉េ​ជួយ​សង់ស្ពាន​មិត្តភាព​មួយ​នៅ​កម្ពុជា​ឲ្យ​ដូច​ប្រទេស​ចិន និង ជប៉ុន ។​

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ​ហយ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា​៖​នៅក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ទៅលោក​ប្រធានាធិបតី​កូរ៉េ​ដោយ​សម្ដេច​ក៏បាន​អរគុណ​ចំពោះ​រដ្ឋាភិបាល​កូរ៉េ​ដែល​បានផ្ដល់​ឥណ ទាន​ដល់​ប្រទេស​កម្ពុជា​សម្រាប់​ការស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ពិសេស​ក្នុង​ឆ្នាំ​២០១៩-២០២០ រដ្ឋាភិបាល​កូរ៉េ​បានផ្ដល់​ឥណទាន​ដល់​កម្ពុជា​ដែល​បាន​កើនឡើង​ពី ៣៥០ លាន​ដុល្លារ​ដល់ ៧00 លាន​ដុល្លារ​អាមេរិក ។ សម្តេច​បាន​គូសបញ្ជាក់ថា​ឥណទាន​នេះ​បាន​ជួយ​ដល់​កម្ពុជា​ក្នុង​ការកសាង​ផ្លូវជាតិ​មួយចំនួន​និង​ការតភ្ជាប់​ប្រទេស​កម្ពុជា​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ពិសេស​ផ្លូវជាតិ​លេខ ២ និង​លេខ ២២ និង​ផ្លូវជាតិ​លេខ ៤៨ ផងដែរ​ដែល​ភ្ជាប់​ពី​ប្រទេស​ថៃ​មក​កម្ពុជា ។

​ពាក់​ព័​ន្ឌ​ហេដ្ឋារចនាសម្ព័ន្ធ​នេះដែរ​សម្ដេច​ចង់ឃើញ​ស្ពាន​ដែល​កសាង​ដោយ​ប្រទេស​កូរ៉េ​ឆ្លងកាត់​ទន្លេមេគង្គ​នៅ​កម្ពុជា​ដែល​ក្នុងន័យនេះ​សម្ដេច​បានស្នើ​ឲ្យ​លោក​ប្រធានាធិបតី​កូរ៉េ ពិចារណា​ជួយ​កសាង​សង់ស្ពាន​មិត្តភាព​មួយ​ឆ្លងកាត់​ទន្លេមេគង្គ​កម្ពុជា​នៅពេល​ខាងមុខ​។​សម្តេច​បន្តថា​ដោយសារ​ថា​ប្រទេស​ចិន​និង​ជប៉ុន​សុទ្ធ​តែមាន ស្ពាន​មិត្តភាព​ត្រូវបាន​កសាង​នៅក្នុង​ប្រទេស​កម្ពុជា​សម្ដេច​ក៏​ចង់ឃើញ​មាន​ស្ពាន​មិត្តភាព​កម្ពុជា​កូរ៉េ​ឆ្លងកាត់​ទន្លេមេគង្គ​នៅ​កម្ពុជា​ផងដែរ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ការប្រឡង​ឌី​ប្លូ​ម​២​ថ្ងៃ...

​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​...

សម្តេច​ប្រធានរដ្ឋសភា​កម្ព...

ដោយៈ​ស្រីនាថ​,​សុផល​/​ភ្ន...

ពិតជា​ស្ចា​រ្យ​មែន​! អតិ...

ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ប...

ដំរី​ឈ្មោល​ខា​វ៉ាន់​ពី​ប៉...

ដោយ​: ដេប៉ូ / ភ្នំពេញ​: ស...