Home ព័ត៌មានជាតិ សន្តិសុខ ស្រះ​ទឹកមុខ​ផ...

ស្រះ​ទឹកមុខ​ផ្ទះ​បាន​ឆក់យក​ជីវិត​ក្មេង​បីនាក់​ក្នុង​គ្រួសារ​យោធា​មួយ​នៅ​ស្រុក​ជាំ​ក្សាន្ត​

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​គួរឱ្យ​អ​ណោ​ច​អ​ធ័​មណាស់​សម្រាប់​គ្រួសារ​យោធា​បម្រើការ​នៅ​អង្គភាព​៣៩៥​មួយ​ដោយ​គឺ​ស្រះ​ទឹក​នៅមុខ​ផ្ទះ​បាន​ឆក់យក​ជីវិត​កូនប្រុស​ស្រី​និង​ក្មួយ​ដល់​ទៅ​បីនាក់​ខណៈ​ពួកគេ​នាំគ្នា​ចុះ​ងូតទឹក​។​ហេតុការណ៍​ដ៏​សោកសង្រេង​នេះ​បាន​កើតឡើង​ក្នុងភូមិ​សែន​តេជះ​ឃុំ​មរតក​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​កាលពី​វេលា​ម៉ោង​០១៖៣០​នាទី​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ឯក​ឱ​សេង​អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត​បានឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​៤​ខែកុម្ភៈ​នេះ​ថា មុនពេល​កើតហេតុ​ក្មេងប្រុស​ស្រី​រងគ្រោះ​ទាំង​៣​នាក់​បាន​ចុះ​ងូតទឹក​ស្រះ​នៅមុខ​ផ្ទះ​បណ្តាលឱ្យ​លង់ទឹក​ស្លាប់​ទាំង​៣​នាក់​តែម្តង​។​សព​ក្មេងរងគ្រោះ​ទាំង ៣​រួមមាន​ទី​១៖ ឈ្មោះ នៅ វ៉ាន់ ភេទ​ប្រុស អាយុ​៨​ឆ្នាំ​, ទី​២៖ ឈ្មោះ នៅ ចេក​សាន ភេទ​ប្រុស អាយុ​៦​ឆ្នាំ ត្រូវជា​បងប្អូន​បង្កើត ។​ទី​៣៖ ឈ្មោះ ឆាង​ស្រី​កា​ភេទ​ស្រី​អាយុ​១០​ឆ្នាំ​ត្រូវជា​បងប្អូន​ជីដូនមួយ​។​ដែល​មក​រស់នៅ​ផ្ទះ​រួមជាមួយ​ជនរងគ្រោះ​អាណាព្យាបាល ឪពុក​ឈ្មោះ ជ័យ នៅ អាយុ​៣២​ឆ្នាំ មុខរបរ​ទាហាន​៣៩៥ ម្ដាយ​ឈ្មោះ នឿន ស្រី​ម៉ៅ អាយុ​៣១​ឆ្នាំ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular