ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងការ​ស្នាក់នៅ​ទីក្រុង​សេ​អ៊ូ​ល​សាធារណរដ្ឋ​កូរ៉េ សម្តេច​បានអនុ ញ្ញាត​ឲ្យ​លោក បាន គី​មូ​ន (Ban Ki-moon) អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​វិទ្យាស្ថាន​កំណើន​បៃតង​ចូលជួប សំដែង​ការគួរ​សមនិង​ពិភាក្សា​ការងារ​នា​ល្ងាច​ថ្ងៃទី ៤ ខែ កុម្ភៈ ២០២០ នេះ​។

​លោកកៅ គឹមហួន រដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ប្រាប់​អ្នកសារព័ត៌មាន ​បន្ទាប់​ពី​ជំនួប​នោះ​ថា​៖​ក្នុងជំនួប​នោះ​លោក បាន គី​មូ​ន​ បាន​គូសបញ្ជាក់ថា​៖លោក​ពិត ជា​រីករាយ​ដែល​បាន​ជួប​សម្ដេច​តេ​ជោ ហ៊ុន សែន សារជាថ្មី​ម្ដងទៀត។លោក​គូសបញ្ជាក់​ផងដែរ​ថា​លោក​តែងតែ​គោរព​នូវ​ការដឹកនាំ​របស់​សម្ដេច​តេជោ​ចាប់តាំងពី​លោក​ធ្វើជា​រដ្ឋមន្ត្រីការបរទេស​របស់​កូរ៉េរហូតដល់​លោក​ធ្វើជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។​

​សម្ដេច​តេ​ជោ​ពិតជា​រីករាយ​ក្នុង​ការជួប​ជាមួយ​លោកបាន គី​មូ​ន ដែលជា​មិត្តភក្តិ​ចាស់ ។ សម្ដេច​បានបញ្ជាក់​ថាស​ម្ដេច​បាន​ជួប​លោក បាន គី​មូ​ន តាំងពី​លោក​បានក្លាយជា​អគ្ គលេខាធិការ​អង្គការសហប្រជាជាតិ​មក​ម្លេះ ។ សម្តេច​តែងតែ​ចងចាំ​ថា​កន្លង​នេះ​លោក បាន គី​មូ​ន បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ហើយ​នៅ​ឆ្នាំ​មួយលោក​បានរៀបចំ​ទៅ​ទស្សនកិច្ច​នៅ​អង្គរ​ឃ្យុ​ង​យូ​ខេត្តសៀមរាប បន្ទាប់មក​លោក​បានក្លាយ​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​មានប្រសាសន៍​បន្តទៀតថា​នៅពេល​វេលា​នោះ​គឺ​កម្ពុ ជា​អា​ចាប់ផ្ដើម​បញ្ជូន​កង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​បន្ទាប់មកទៀត​ក៏មាន​ដំ ណើរការ​នៃ​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ដែល​ពេលនោះ​ក្នុងតួនាទី​លោក​ជា​អគ្គលេ ខាធិការ​អង្គការសហប្រជាជាតិ​លោក​ក៏បាន​ធ្វើការ​ផ្លាស់ប្ដូរ​ម​តិ​យោបល់​គ្នា​ជាច្រើន​លើ​ការងារ​ពាក់ព័ន្ធ​ទៅនឹង​ការងារ​រវាង​កម្ពុជា​ទៅ​អង្គការសហប្រជាជាតិ​ផងដែរ​។

​សម្ដេច​តេ​ជោ​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​កម្ពុជា​មិន​ត្រឹមតែ​ដំណើរការ​នៃ​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​ទេ​កម្ពុជា​ក៏បាន​រ៉ាប់រង​ការចំណាយ​នៅ​កម្ពុជា​ផងដែរ​ហើយ​កម្ពុជា​ក៏ បាន​បញ្ជូន​ទ័ព​របស់ខ្លួន​ទៅ​ប្រទេស​នានា​ក្នុង​ការងារ​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ​ផងដែរ​ហើយ​ការបញ្ជូន​កងទ័ព​មួក​ខៀវ​នេះ​គឺ​បាន​បញ្ជូន​ជាប្រចាំ​ដោ យមាន​ទាំង​ទ័ព​នារី​ផងដែរ​។​

​លោក បាន គី​មូ​ន ក៏បាន​ឆ្លើយតប​ទៅ​សម្ដេច​តេ​ជោ​ថា​លោក​អរគុណ​សម្ដេច​ពិសេស​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ដែល​ប្រទេស​កម្ពុជា​បា​នប​ញ្ជូ​លក​ងរ​ក្សា​សន្តិភាព ជា​ស្ត្រី​នាពេល​កន្លងមក ។ នៅពេលដែល​លោក​នៅ​ធ្វើជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិលោក​ធ្លាប់​តែងតាំង​ស្ត្រី​នាយទាហាន​ផងដែរ​ដោយបាន​បញ្ជូនទៅប្រទេស​សៃ​ប្រឹស​និង​ប្រទេស​ផ្សេងៗ​ទៀតផង​ដែរ​។មិនតែប៉ុណ្ណោះ​លោក​ក៏បាន​តែងតាំង​ស្ត្រី​នៃ​ក្របខណ្ឌ​កង​រក្សា​សន្តិ ភាព​របស់​អង្គការសហប្រជាជាតិ​ទៀតផង​។ លោក​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​លោក​ក៏ដូចជា​រដ្ឋាភិបាល​កូរ៉េ​ពិតជា​រីករាយ​ដែល​ឃើញ​ភាព​រីកចម្រើន​ក៏ដូចជា​ការ​នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា ។​

​លោក បាន គី​មូ​ន ក៏​ចង់​ស្នើឱ្យ​ប្រទេស​កម្ពុជា​ចូលរួមចំណែក​ក្នុងការ​គាំទ្រ​ឧបទ្វីប​កូរ៉េ​ដើម្បី​សន្តិភាព​ផងដែរ​។ លោក​ក៏បាន​គូសបញ្ជាក់​ទៀតថា​ដោយសារ​កម្ពុជា​គឺជា​សមាជិក​មួយ​នៃ​អាស៊ាន​ដែល​អាច​បន្ត​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការងារ​នៅ​ឧបទ្វីប​កូរ៉េ ។លោក​ក៏បាន​គូសបញ្ជាក់​ទៀតថា​លោក​ពិតជា​ចង់ឃើញ​កម្ពុជា​បន្ត​ជំរុញការគាំទ្រ​ដល់​ការងារ​បម្រែបម្រួល​អាកាសធាតុ​ធាតុ​ក្នុងការ​ជំរុញ​ការប្រើប្រាស់​ថាមពល​ដោយ​ចីរភាព​ជាពិសេ ស​ក្នុង​ការប្រើ​ថាមពល​ដែលមាន​លក្ខណៈ​បៃតង​។​ក្នុងន័យ​នេះ​លោក​បាន​បញ្ជាក់ថា​កម្ពុជា​និង​បណ្ដា​ប្រទេស​អាស៊ាន​អាចធ្វើ​ការងារ​ជាច្រើន​ផងដែរ ។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា ឮ​បាន​ថ្លែងអំណរគុណ​ដល់​លោក បាន គី​មូ​ន ដែល​បានលើកឡើង​នូវ​ទស្សនៈ​មួយចំនួន​ជាពិសេស​ការងារ​បម្រែបម្រួល​អាកាស ធាតុ​នេះ ។ សម្ដេច​តេ​ជោ​ក៏បាន​គូសបញ្ជាក់​អំពី​អាស៊ាន​ក៏ដូចជា​បណ្ដា​ប្រទេស​ទន្លេមេគង្គ​ដោយ​សម្ដេច​បាន​បញ្ជាក់ថា​ការងារ​បម្រែបម្រួល​អាកាសធាតុ​នេះ​ជា​រឿងសំខាន់​ដែល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ឃើញថា​កម្រិត​នៃ​ទឹក​នៅ​ទន្លេមេគង្គ​ហាក់បីដូចជា​ទាប​ដូច្នេះហើយ​យើង​ត្រូវតែ​ខិតខំ​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​កា​រងារ​ទន្លេការងារ​បម្រែបម្រួល​អាកា សធាតុ​ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​នៅ​ក្របខណ្ឌ​ទន្លេមេគង្គ​ផងដែរ​។

​លោក បាន គី​មូ​ន ក៏បាន​មានប្រសាសន៍​ឆ្លើយតប​សម្ដេច​តេ​ជោ​ថា​នៅ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប​ខាងមុខនេះ​នេះ​នឹង​មានរឿង​សំខាន់​ពាក់ព័ន្ធ​ទៅនឹង​បម្រែបម្រួល​អាកាស​ធាតុ​ធាតុ​ហើយនឹង​អាច​ជំរុញ​ការងារ​បម្រែបម្រួល​អាកាសធាតុ​នេះ​ក្នុង​ក្របខណ្ឌ​កិច្ចប្រជុំ​កំពូល​អាស៊ី​អឺរ៉ុប ។ពាក់ព័ន្ធ​ទៅនឹង​កិច្ចប្រជុំ​នាពេលខាងមុខ​ដែល​កូរ៉េនឹងត្រូវ​រៀបចំ​នោះ​ក្នុងនាម​លោក​ដែលជា​ប្រធាន​វិទ្យាស្ថាន​នៃ​កំណើន​បៃតង​នេះ​គឺអាច​នឹង​ជំរុញ​ការងារ​នេះ​ផងដែរ​ជាពិសេស​ទាក់ទង​ទៅនឹង​កំណើនសេដ្ឋកិច្ច​បៃតង​នេះ​។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​គូសបញ្ជាក់​ផងដែរ​ថាស​ម្ដេច​អញ្ជើញ​ចូលរួម​ការអញ្ជើ ញ​រប​ស់លោក បាន គី​មូ​ន នៅក្នុង​ខែ ៦ ខាងមុខ​។​សម្ដេច​តេ​ជោ​ក៏បាន​គូស បញ្ជាក់​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​និង​កូរ៉េ​ពាក់ព័ន្ធ​ការនាំចេញ​ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការនាំចេញ​លទ្ធផល​កសិក​ម្ម​ពី​កម្ពុជា​មក​ទីផ្សារ​កូរ៉េ​ដូចដើម​សម្ដេច​តេ​ជោ​ក៏បាន​អញ្ជើញលោក បាន គី​មូ​នឲ្យ​ចាត់​មន្ត្រី​ជំនាញ​ពី​វិទ្យាស្ថាន​កំណើន​បៃតង​នេះ​ដើម្បី​ទៅ​ជួយ​ដល់​ប្រទេស​កម្ពុជា​ជាពិសេស​ធ្វើយ៉ាងណា​អោយ​ប្រទេស​កម្ពុជា​ឆាប់​ទទួលបាន​នូវ​សេដ្ឋកិច្ច​បៃតង​នេះ ។ លោក បាន គី​មូ​ន ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា​លោក​តែងតែ​ស្ងប់​ស្ញែង​ជានិច្ច​នូវ​អ្វីដែល​សម្ដេច​តេ​ជោ​តែងតែ ធ្វើ​ក្នុង​លក្ខណៈ​ជា​វិជ្ជមាន​ព្រមទាំង​ការចូលរួម​នៅក្នុង​វេទិកា​កិច្ចប្រជុំ​ទាំងឡាយ​ដូច្នេះ​លោក​បាន​កោតសរសើរ​ចំពោះ​សម្ដេច​តេ​ជោ​ចំពោះ​ឥរិយាបទ​ដែល​តែងតែ​នាំ មកផល​វិជ្ជមាន​រហូត​៕​