ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖បុរស២នាក់បាននាំគ្នាទៅរកឃ្មុំបេះបន្លែក្នុងព្រៃជ្រៅត្រូវប្រទះឃើញសពបុរសម្នាក់ដេកស្លាប់នៅកណ្តាលព្រៃ។ក្នុងនោះគេបានឃើញមានសម្លៀកបំពាក់នៅជុំវិញសពកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២០នៅចំណុចអូរបោសតាមៀយព្រៃសហគមន៍ភ្នំព្រះស្ថិតក្នុងភូមិសាស្ត្រឃុំគោកកឋិន ស្រុកថ្មពួក។
ប្រជាពលរដ្ឋទាំង២នាក់ឈ្មោះយសអៀបភេទប្រុសអាយុ៣៩ឆ្នាំនិងឈ្មោះតែមតាយភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិគោកខ្ពស់ឃុំគោកកឋិនស្រុកថ្មពួកបានប្រាប់ថានៅមុនពេលឃើញសពពួកគាត់បាននាំគ្នាចេញពីផ្ទះចូលព្រៃដើម្បីដើររកឃ្មុំនិងដើរបេះបន្លែនៅក្នុងព្រៃដូចសព្វដង។លុះពេលដើរមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏ស្រាប់តែប្រទះឃើញសពដេកស្លាប់និងប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច។
សមត្ថកិច្ចជំនាញបានចុះពិនិត្យ តែមិនស្គាល់អត្តសញ្ញាណមានវ័យជាង៦០ឆ្នាំ ពាក់អាវពណ៌ខ្មៅដៃខ្លី ស្លៀកខោក្រណាត់ពណ៌ខ្មៅជើងវែងដោយមានសម្ភារជិតខ្លួនមានភួយខោអាវ១ការុងមានមីចំនួនពីរកញ្ចប់។កែវជួតមួយបារីមួយកញ្ចប់និងប្រាក់បាតចំនួន៤.៣២០បាតប្រាក់ខ្មែរ៥ម៉ឺនរៀលមានពាក់នាឡិការដៃចុចកាសស្យូនៅដៃខាងឆ្វេង។
ករណីនេះសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យធ្វើការពិនិត្យរួចរាល់បានសន្និដ្ឋានថាសពអាចស្លាប់ដោយសារខ្យល់គព្រោះសំអាងថាគ្មានស្លាកស្នាមអ្វីពាក់ព័ន្ធក្នុងបទល្មើសទេ៕S/

រូបថត៖ប្រទះឃើញសពដេកស្លាប់នៅក្នុងព្រៃបុរស២នាក់ជាអ្នកដើររកឃ្មុំ (រូប៖ ប.ជ័យ)
