ដោយ​៖​ភ្នំ​ដែក​/​ព្រះវិហារ​៖​លោក​វរៈសេនីយ៍ត្រី​សុង​រ៉ុង​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក​ជ័យ​សែន​តំណាង​លោក​កង​សៅ​គុណ​មេញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​។បាន​ដឹកនាំ​មន្ត្រី​អាវុធហត្ថ​ក្រោម​ឱវាទ​និង​យក​ថវិកា​មហា​គ្រួសា​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន​៤​លាន​រៀល​ជូន​លោក​អនុសេនីយ៍ទោ​លន់​ភាព​ដែលមាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​កាលពី​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២០​។



លោក​វរៈសេនីយ៍​សុង​រ៉ុង​បាន​ពាំនាំ​ការ​ផ្តាំផ្ញើរ​សាកសួ​សុខ​ទុក​របស់លោក​កង​សៅ​គុណ​ដល់​លោក​អនុសេនីយ៍ទោ​លន់​ភាព​ដែល​កំពង់មាន​ជំងឺ​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​។​លោក​វរៈសេនីយ៍​សុង​រ៉ុង​បានឱ្យដឹងថា​”​ជានិច្ចកាល​ឯកឧត្តម​កង​សៅ​គុណ​តែងតែ​យកចិត្តទុកដាក់​អំពី​សុខ​នឹង​ទុក​ដល់​នាយ​នាយរង​និង​ពល​អាវុធហត្ថ​ក្រោម​ឱវាទ​គ្រប់រូប​ដើម្បី​ជួយ​សម្រួល​ដល់​ការខ្វះខាត​របស់​ក្រុមគ្រួសារ​អ្នកជំងឺ​”​។​

នេះ​សរ​បញ្ជាក់​ឱ្យឃើញថា​ការយកចិត្តទុកដាក់រ​បស់​លោក​មេបញ្ជាការ​ចំពោះ​កូនចៅ​ដែល​កំពង់មាន​ទុក្ខធុរៈ​គឺជា​សិល្បៈ​ចែករំលែក​ដែល​លោក​តែងតែបាន​ធ្វើជា​រៀង​រហូតមក​។​ជាមួយគ្នា​នោះ​ផងដែរ​លោក​វរៈសេនីយ៍​សុង​រ៉ុង​ក៏បាន​ផ្តាំផ្ញើរ​ដល់​លោក​អនុសេនីយ៍ទោ​លន់​ភាព​សូម​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ឆាប់​ជា​ពី​ជំងឺ​នឹង​ឆាប់​បាន​វិលត្រឡប់​ទៅ​អង្គភាព​វិញ​ដើម្បី​បន្ត​បំពេញ​តួនាទី​នឹង​ភារកិច្ច​ជូន​អង្គភាព​៕S/