ដោយគូលែន/សៀមរាប:យោងតាមរបាយការណ៍ក្រុមការងារលេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរាក្នុងខែមករាឆ្នាំ២០២០នេះក្រុមការងារបានបន្តការងារចុះពិនិត្យអនុញ្ញាតការជួសជុលសំណង់តូចតាចដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន២៤៦ករណី(សំណើ)។ក្នុងនោះសំណង់ស្រាល ដែលត្រូវបានក្រុមការងារអនុញ្ញាតមានចំនួន១២២ ករណី(សំណើ)។
នេះគឺជាការបញ្ជាក់ឱ្យដឹងពីអាជ្ញាធរជាតិអប្សរាកាលពីល្ងាចថ្ងៃទី៤ខែកុម្ភ:ឆ្នាំ២០២០នេះ។មន្ត្រីអាជ្ញាធរជាតិអប្សរាបាននិយាយថាគោលដៅទាំងនោះរួមមានស្រុកប្រាសាទបាគងអនុញ្ញាតបានចំនួន២៥ករណី។ស្រុកអង្គរធំអនុញ្ញាតបានចំនួន១៥ករណីស្រុកពួកអនុញ្ញាតបានចំនួន២៧ករណីក្រុងសៀមរាបអនុញ្ញាតបានចំនួន៣៣ករណី និងស្រុកបន្ទាយស្រី អនុញ្ញាតបានចំនួន២២ ករណី។
ការអនុញ្ញាតនេះធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែងនិងឯកសារពាក់ព័ន្ធមួយចំនួនទៀត។ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថាពួកគាត់គឺជាប្រជាពលដ្ឋចាស់រស់នៅក្នុងតំបន់អង្គរពិតប្រាកដនិងមានការបញ្ជាក់យ៉ាងច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ ហើយមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ៕S/

រូបភាព: ក្នុងខែមករា ឆ្នាំ២០២០នេះ អ្នកស្រុកអង្គរចំនួន១២២គ្រួសារទទួលបានការអនុញ្ញាតឱ្យជួសជុលសំណង់ស្រាល៕អប្សរា


