ដោយៈ​សាវ​រក្ស​/​ភ្នំពេញ ៖​យោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​បង្ហាញថា ជ​ជនសង្ស័យ​ចំនួន​៥៤​នាក់​( ស្រី ៦ នាក់ )​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស គ្រឿងញៀន ចំនួន ២៤ ករណី ទូទាំងប្រទេស នៅ ថ្ងៃទី​៤ ខែកុម្ភៈ នេះ ។

​របាយការណ៍​បាន​បន្តថា ក្នុងចំណោម​ជនសង្ស័យ​ទាំ​ងំ​ង ៥៤ នាក់ មានមុខ សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន ៣២ នាក់ និង ប្រើប្រាស់ ២២ នាក់ ។ វត្ថុតាង ដែល ចាប់យក សរុប ក្នុង ថ្ងៃទី ០៤ ខែកុម្ភៈ រួមមាន ៖ មេ តំ ហ្វេ តា មីន (ice) = ៧៦,២០ ក្រាម និង ៣៤ កញ្ចប់ តូច និង អ៊ិ ច ស្តា ស៊ី =១,៨២ ក្រាម​។​លទ្ធផល​ខាងលើ​លើ​៩​អង្គភាព​បាន​ចូលរួម​បង្ក្រាប​នគរបាល​៨​អង្គភាព​និង​កងរាជអាវុធហត្ថ​មួយអង្គ​ភាព​៕S/​