ដោយ:អង្គរតូច/សៀមរាប៖កម្លាំងនគរបាលស្រុកប្រាសាទបាគង បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ខណៈកំពុងធ្វើសកម្មភាពនេសាទខុសច្បាប់ ក្នុងតំបន់អភិរក្សនៃឃុំកំពង់ភ្លុក។
លោកវរសេនីយ៍ទោលឹមសម្បត្តិអធិការនគរបាលស្រុកប្រាសាទបាគងបានឱ្យដឹងថាការឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅរំលងអធ្រាត្រចូលថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២០ក្នុងគ្រាដែលរូបលោកបានដឹកនាំកម្លាំង ធ្វើការល្បាត នៅចំណុចកើតហេតុ។ លោកបន្តថា ជនសង្ស័យដែលឃាត់ខ្លួនទី១ ឈ្មោះ រ៉ាយ សេត ភេទ ប្រុស អាយុ ៣២ ឆ្នាំ។ ទី២ ឈ្មោះ វ៉ន ខួច ភេទប្រុសអាយុ៣០ឆ្នាំ ។
លោកបានបន្ថែមថាក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងមួយចំនួនដូចជា៖ទូកស្មាច់មួយគ្រឿងបណ្តោយប្រវែង ៩,២ ម៉ែត្រ ទទឹង ១,២ ម៉ែត្រ សាច់មងទំហំ១,៥ ហ៊ុន ប្រវែង ៥១០ម៉ែត្រ និងសម្ភារ:ល្មើសមួយចំនួនទៀត។ទាំងជនសង្ស័យនិងវត្ថុតាងប្រគល់អោយខាងជលផលដើម្បីចាត់ការបន្ត៕S/



