ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​លោកប៉ា​ទ្រីក ​មួរ​ហ្វី​(H.E.W,PatrickMurphy)​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាម៉េរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែងកោតសរសើ​រ​ចំពោះ​ការរីកចម្រើន​របស់​រា​ជ​ធានី​ភ្នំពេញ​និង​មាន​សន្តិសុខ​ល្អ​។​ពិសេស​គឺ​រក្សា​សន្តិសុខ​ជូន​បុគ្គលិក​ស្ថានទូត​បាន​យ៉ាង​ល្អប្រសើរ​។ ​ជាងនេះទៅទៀត​ក្នុង​ពិធី​ខួប​គម្រប់​៧០​ឆ្នាំ​នៃ​ទំនង​ការទូត​កម្ពុជា​និង​សហរដ្ឋអាម៉េរិក​គឺ​រក្សាបាន​នូវ​សន្តិសុខ​យ៉ាង​ល្អ​។​ការបង្ហាញ​ពី​អារម្មណ៍​បែបនេះ​របស់លោក​​ប៉ាទ្រីក ​មួរ​ហ្វី​បាន​ធ្វើឡើង​ក្នុងជំនួប​ជាមួយ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង ​កាលពី​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ​ឆ្នាំ ២០២០ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ក្រៅពី​សម្ដែង​ការកោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​ជាមួយនឹង​បញ្ហា​សន្តិសុខ​ល្អ​ហើយ​នៅ​រាជធានី​ភ្នំពេញ​នោះ​ លោក​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាម៉េរិក​ក៏បាន​លើកឡើង​ផងដែរ​ថា​៖​ភ្នំពេញ​ជាទី​ក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​អាស៊ាន ដែល​ត្រូវ​រៀបចំ​ជា​គម្រោង​ជាទី​ក្រុង​វៃឆ្លាត smart city ហើយ​ការរៀបចំ​គម្រោង​នេះ​រៀបចំ​ឡើង​ដោយ​សហរដ្ឋអាម៉េរិក​។​គម្រោង​នេះ​នឹងមាន​អត្ថប្រយោជន៍​ទាំងអស់គ្នា​សម្រាប់​រាជធានី​ភ្នំពេញ​និងកណ្ដាល​ទីក្រុង​ផ្សេងទៀត​។

​លោក​បន្តថា​៖ ​ពាក់ព័ន្ធ​នឹង​ទីក្រុង​វៃឆ្លាត​នេះដែរ ​នៅ​សហរដ្ឋអាម៉េរិក​យើង​បានធ្វើ​សន្តិសុខ​ព័ត៌មាន​មួយ​ជុំវិញ​ទីក្រុង​វៃឆ្លាត​មួយ​ដែរ ​ក្នុងនោះ​សម្រាប់​កម្ពុជា​គឺមាន​ទីក្រុង​ចំនួន​បី​បាន​ចូលរួម​ ក្នុងនោះ​មាន​ទីក្រុង​សៀមរាប​ បាត់ដំបង​និង​រាជធានី​ភ្នំពេញ​។​សហរដ្ឋអាម៉េរិក​សន្យា​ថា​នឹង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ជុំវិញ​ទីក្រុង​ឆ្លាត​វៃ smart city ជាមួយនឹង​គម្រោងបណ្ដុះបណ្ដាល​បច្ចេកទេស​ទៅលើ​កាកសំណល់​។

​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាម៉េរិក​ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖ ទីក្រុង​ណា​ក៏ដូចជា​ទីក្រុង​ណា​ដែរ បញ្ហា​ប្រឈម​ទៅលើ​បញ្ហា​កកស្ទះ​ចរាចរណ៍​ សំណល់​ បញ្ហាដីធ្លី​ខ្យល់អាកាស ​ជាដើម​ជា​បញ្ហា​ប្រឈម​មួយ ទីក្រុង​ណា​ក៏មាន​បញ្ហា​នេះដែរ ដែល​បញ្ហា​ទាំងនេះ​គឺជា​បញ្ហា​ទាំងអស់ ។​ជាការ​ឆ្លើយតប​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ក្នុងឱកាស​នោះ​ក៏បាន​លើកឡើង​ពីរ​បប​ប៉ុលពត​ដែល​បានធ្វើឱ្យ​ប្រទេស​ប្រទេស​កម្ពុជា​ធ្លាក់​ដល់​ចំណុចសូន្យ​។​

​ប៉ុន្តែ​ក្រោយ​ថ្ងៃ​រំដោះ​ដោយ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​បានធ្វើឱ្យ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​។​ទន្ទឹម​នៃ​ការរីកចម្រើន​រាជធានី​ភ្នំពេញ​នេះ​ ភ្នំពេញ​ក៏មាន​បញ្ហា​ប្រឈម​ជាច្រើន​ផងដែរ​ដូចជា​បញ្ហា​កកស្ទះ​ចរាចរណ៍​ បញ្ហា​បរិស្ថាន​ជាដើម ​ដែល​បញ្ហា​នេះ​រាជធានី​ភ្នំពេញ​បាននិងកំពុង​ធ្វើការ​ដោះស្រាយ​ផងដែរ ។​

​លោក​ឃួ​ង​ស្រេង​ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖​​ទំនាក់ទំនង​រវាង​រាជធានី​និង​បណ្តា​នៃ​សហរដ្ឋអាម៉េរិក​គិត​ចាប់ពី​ឆ្នាំ​រាជធានី​បាន​ចុះហត្ថលេខា​បង្កើត​សម្ព័ន្ធ​សហរដ្ឋអាម៉េរិក​៣​រួមមាន​១.​ថ្ងៃខែ​មីនាឆ្នាំ​២០១៣​ទីក្រុង​នៃ​រដ្ឋ​(Cleveland City, Tennessee) ។ ២.​ថ្ងៃខែ​មករា​ឆ្នាំ​២០១៥​ទីក្រុង​នៃ​រដ្ឋ​ម៉ាសាឈូសេត​(Lowell City, Massachusetts )​។​៣.​ថ្ងៃខែ​មករា​ឆ្នាំ​២០១៩​ទីក្រុង​នៃ​រដ្ឋ​កាលី​ហ្វ​រ​ញ៉ា​(Long Beach City, California)៕S/​Ha