Home ព័ត៌មានជាតិ សង្គម ​បណ្តុះបណ្តាល...

​បណ្តុះបណ្តាល​គណៈកម្មកា​រ​រដ្ឋបាល​ដើម្បី​ផ្តើម​ចុះបញ្ជី​ដីធ្លី​នៅ​គោលដៅ​ថ្មី​

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​បណ្តុះបណ្តាល​គណៈកម្មកា​រ​រដ្ឋបាល​ដើម្បី​ផ្តើម​ចុះបញ្ជី​ដីធ្លី​នៅ​គោលដៅ​ថ្មី​ក្នុង​ខេត្តបន្ទាយមានជ័យ​គឺ​នៅ​ស្រុក​អូរជ្រៅ​និង​ស្រុក​ស្វាយចេក​។​

​លោក​អាង​ណា​រឹទ្ធ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ​បាន​និយាយ​ក្នុង​វគ្គ​បណ្តុះបណ្តាល​ស្តីពី​តួនាទី​និង​ភារកិច្ច​របស់​គណៈកម្មកា​រ​រដ្ឋបាល​ក្នុងការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​។​សម្រាប់​ឃុំ​កូប​ស្រុក​អូរជ្រៅ​និង​ឃុំ​រលួស​ស្រុក​ស្វាយចេក​កាលពី​ថ្ងៃទី​៤​ខែកុម្ភៈ​ថា​៖​កម្មវិធី​អនុវិស័យ​រដ្ឋបាល​ដីធ្លី​ខេត្តបន្ទាយមានជ័យ​ត្រូវ​បណ្តុះបណ្តាល​ប្រធាន​និង​សមាជិក​គណៈកម្មការ​រ​ដ្ឋ​បាល​ដួច​ខណៈ​ក្រុមការងារ​វាល​និង​ក្រុមការងារ​ការិយាល័យ​នៃ​ដំណើរការ​ចុះបញ្ជី​នឹង​ទៅ​ចុះបញ្ជី​នៅ​ឃុំ​ទាំង​២​នៃ​ស្រុក​ទាំង​២​នាពេល​ដ៏​ខ្លី​ខាងមុខ ។​

​ចំណែក​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ក៏បាន​ចេញ​សេចក្តីសម្រេច​បង្កើត​បង្កើត​គណៈកម្មការ​រដ្ឋបាល​ក្នុង​តំបន់​វិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ឃុ​ឫម​ទាំង​២​រួចហើយ​ដែរ ។​លោក​មួង វិបុល​អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ​ទទួលបន្ទុក​ជំនាញ​បាន​ក្រើនរំលឹក​ពី​តួនាទី​ភារកិច្ច​របស់​គណកម្មកា​រហើយ​ត្រួវ​តែ​សហការ​អនុវត្ត​ឱ្យបាន​សកម្ម បាន​លទ្ធផល​និង​ប្រសិទ្ធ​ភាពល្អ ។​

​កន្លងមក​នៅក្នុង​ខេត្តបន្ទាយមានជ័យ​នេះ បានធ្វើការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដែល​ឧបត្ថម្ភ គាំទ្រ​ថវិកា​ដោយ​ប្រទេស​ជា​មិត្ត​អង្គការ​ដៃគូ​អភិវឌ្ឍន៍​និង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងនោះ​បានចេញ​វិញ្ញាបនបត្រ​សម្គាល់​អចលនវត្ថុ​បាន​ចំនួន​១៥៤.៦៤៣​ប័ណ្ណ​។​បាន​បង្កើត​ក្រុមការងារ​ចុះបញ្ជី​ចាស់​និង​ថ្មី​នេះ​សរុប​៧​ក្រុម​៕S/

​រូបថត​៖​បណ្តុះបណ្តាល​គណៈកម្មកា​រ​រដ្ឋបាល​ដើម្បី​ផ្តើម​ចុះបញ្ជី​ដីធ្លី​នៅ​គោលដៅ​ថ្មី​នា​ស្រុក​អូរជ្រៅ​និង​ស្វាយចេក ( រូប​៖ ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប៉ូលិស​ថៃ​ចោទប្រកាន់​មេដឹ...

ប្រែ​សម្រួលៈ​វាសនា​/​បាងក...

ស្ថានទូត​កម្ពុជាៈ មន្ទីរព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ក្មេងស្រី​អាយុ​មួយឆ្នាំ ប...

​ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ ...