ដោយគូលែន/សៀមរាប:នៅព្រឹកថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២០លោកស្រីភឿងសកុណាចូលជួបធ្វើបដិសណ្ឋារកិច្ចជាមួយលោកNAKAYAMANorihiroអនុរដ្ឋមន្ត្រីក្រសួងការបទេសជប៉ុននៅទីក្រុងតូក្យូប្រទេសជប៉ុន។លោកស្រីភឿងសកុណាបាននិយាយថាក្នុងឱកាសដឹកនាំគណៈប្រតិភូបំពេញការងារនៅទីក្រុងតូក្យូប្រទេសជប៉ុនលោកស្រី បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយលោកNAKAYAMA Norihiroអនុរដ្ឋមន្ត្រីក្រសួងការទេសជប៉ុនលើកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌ការជួសជុលប្រាង្គប្រាសាទបុរាណក្នុងរមណីយដ្ឋានអង្គរ និងការបណ្តុះបណ្តាលធនធានមនុស្ស។
លោកស្រីបានបន្តថាជំនួបដ៏ថ្លៃថ្លានេះបានពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុនឱ្យកាន់តែមានភាពខ្លាំងក្លាជាងមុនព្រមទាំងបង្កើតនូវបរិយាកាសយ៉ាងល្អប្រសើរដើម្បីលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍រវាងគ្នានិងគ្នាទៅលើកិច្ចការវប្បធម៌និងអនុវត្តន៍នូវគម្រោងអភិរក្សប្រាង្គប្រាសាទបុរាណខ្មែរនៅរមណីយដ្ឋានអង្គរ៕S/

រូបភាព:លោកស្រីប្រធានអាជ្ញាធរជាតិអប្សរាជួបធ្វើបដិសណ្ឋារកិច្ចជាមួយអនុរដ្ឋមន្ត្រីក្រសួងការបទេសជប៉ុន៕អប្សរា


