​អគ្គិភ័យ​ឆាបឆេះ​ក្នុង​ហ្គា​រ៉ា​ស់​សាំង​តេ​លា ​បង្ក​ឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​

122
ចែករម្លែក

ដោយ​:​ម៉ា​រ៉ា​/​ភ្នំពេញ​:​មាន​ករណី​ធ្លាយ​ស៊ី​ទែន​ហ្គាស ​បង្ក​ជា​អគ្គិភ័យ​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅក្នុង​ហ្គា​រ៉ា​ស់​សាំង​តេ​លា​ បណ្ដាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់​និង​ផ្អើល​ដល់​សម​ត្ថកិចច្ច​ចុះ​អន្តរាគមន៍​ភ្លាមៗ​​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២០​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ​ក្បែរ​វត្តនិរោធ​ន៍​ស្ថិត​ក្នុងភូមិ​បឹង​ឈូក​សង្កាត់​និរោធ​ន៍​ ខណ្ឌ​ច្បារអំពៅ​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា ​ម្ចាស់​ហ្គា​រ៉ា​ស់​សាំង​មានឈ្មោះ​ព្រំ​ សុផាន់​ណា​ ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​ ​។ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម ​សមត្ថកិច្ច​ផ្នែក​អន្តរាគមន៍​បង្ការ​អគ្គិភ័យ​បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​និង​បាញ់​ពន្លត់​ដោយ​ប្រើ​ពេលវេលា​កន្លះ​ម៉ោង​ក៏បាន​រលត់ទៅវិញ​ជា​ស្ថាពរ​ ដោយប្រើ​ទឹក​សរុប​អស់​ចំនួន​២០​រថយន្ត​។

​ចំពោះ​ការខូចខាត​ មាន​សម្ភារ​មួយចំនួន និង​ក្នុង​ហេតុការណ៍​នេះ​បាន​បណ្ដាលឱ្យ​បុរស​ម្នាក់​រងរបួស​ធ្ងន់បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ផងដែរ​។​រីឯ​មូល​ហេតុដែល​បង្កឱ្យមាន​ភ្លើង​ឆេះ​នេះ គឺ​បណ្ដាលមកពី​ធ្លាយ​ស៊ី​ទែ​ន​ហ្គាស​ចំណុះ​១២.០០០​លីត្រ​៕S/​Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ