Home ព័ត៌មានអន្តរជាតិ គូថេរ៉េស ៖ អ....

គូថេរ៉េស ៖ អ.ស.ប ការពារច្បាប់អន្តរជាតិនៅមជ្ឈិមបូព៌ា

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ គូថេរ៉េស កាលពីថ្ងៃអង្គារទី៤កុម្ភៈ បានសង្កត់ធ្ងន់លើតួនាទីរបស់អ.ស.បក្នុងនាមជាអ្នកថែរក្សាច្បាប់អន្តរជាតិក្នុងជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន គឺប៉ុន្មានថ្ងៃមុនពេលកូនប្រសារបស់ប្រធានាធិបតីអាម៉េរិកដូណាល់ត្រាំ បង្ហាញនូវផែនការសន្តិភាពមជ្ឈិមបូព៌ាថ្មីដល់ក្រុមប្រឹក្សាសន្តិសុខ។

លោក ចារ៉េត គូស្ន័រ ម្ចាស់គំនិតដ៏សំខាន់នៃផែនការមេរបស់រដ្ឋបាលត្រាំ ដែលធ្វើឱ្យប៉ាឡេស្ទីនខឹងសម្បារនោះ គ្រោងនឹងធ្វើបទសង្ខេបដល់សមាជិកទាំង១៤ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខនៅឯអាហារថ្ងៃត្រង់បិទទ្វារនៅថ្ងៃព្រហស្បតិ៍ទី៦កុម្ភៈ។

លោកគូថេរ៉េសបានថ្លែងនៅក្នុងសន្និសីទកាសែតធំមួយនៅឯទីស្នាក់ការអង្គការសហប្រជាជាតិថា “ជំហររបស់យើងគឺច្បាស់ណាស់។ យើងគឺជាអាណាព្យាបាលនៃសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិទាក់ទងនឹងសំណួរប៉ាឡេស្ទីន”។

លោកបានបន្ថែមទៀតថា “យើងប្តេជ្ញាចិត្តទាំងស្រុងចំពោះដំណោះស្រាយរដ្ឋពីរ” ដោយបញ្ជាក់ជាថ្មីពីគោលជំហររបស់លោកថាផែនការសន្តិភាពរបស់ត្រាំត្រូវតែផ្អែកលើព្រំដែនមុនឆ្នាំ ១៩៦៧។

ផែនការរបស់អាម៉េរិកបានធ្វើសម្បទានជាច្រើនដល់អ៊ីស្រាអែល ដោយស្នើឱ្យបង្កើតរដ្ឋធានីប៉ាឡេស្ទីននៅតំបន់អាប៊ូឌីសនៅជាយក្រុងហ្ស៊េរុយសាឡិម។ ប៉ាឡេស្ទីនបានព្យាយាមជាយូរមកដើម្បីទាមទារយកក្រុងហ្ស៊េរុយសាឡិមខាងកើតទាំងមូលជារដ្ឋធានីរបស់ខ្លួន។

សំណើរបស់អាម៉េរិកក៏ផ្តល់ការយល់ព្រមសម្រាប់ការកាត់បញ្ចូលទីតាំងលំនៅដ្ឋានជនជ្វីហចូលក្នុងទឹកដីអ៊ីស្រាអែលរួមទាំងជ្រលងភ្នំហ្ស៊កដានីផងដែរ ដែលជាទឹកដីប៉ាឡេស្ទីនកាន់កាប់ដោយអ៊ីស្រាអែលតាំងពីឆ្នាំ ១៩៦៧។

ប៉ាឡេស្ទីន ដែលបានរិះគន់យ៉ាងខ្លាំងចំពោះផែនការរបស់ត្រាំ បានចង្អុលបង្ហាញថា ពួកគេមានផែនការដាក់សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តមួយតាមរយៈប្រទេសទុយនីស៊ី ដែលជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។

ខ្លឹមសារនៃសេចក្តីសម្រេចចិត្តនោះមិនទាន់ត្រូវបានគេបកស្រាយនៅឡើយទេប៉ុន្តែសហរដ្ឋអាម៉េរិកទំនងជានឹងជំទាស់វា ដោយប្រើសិទ្ធិវ៉េតូរបស់ខ្លួនបើចាំបាច់ ប្រសិនបើសេចក្តីព្រាងនោះទទួលបានការគាំទ្រពីសមាជិកក្រុមប្រឹក្សាចំនួន ៩ ដែលជាកម្រិតអប្បបរមាតម្រូវឱ្យមានដើម្បីអនុម័ត៕ ដោយ៖ កញ្ញាដាលីស

លោកគូថេរ៉េសថាអ.ស.បនឹងការពារច្បាប់អន្តរជាតិនៅក្នុងជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងប្រកាសការផ្អាកដំណើរ...

ដោយ:វិវឌ្ឍន៍/ភ្នំពេញ: ដើម...

ត្រាំ​ចាញ់​បណ្តឹង​បោះឆ្នោ...

ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស...

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វ...

​ប្រែ​សម្រួលៈ​វាសនា​/​អាម...

សម្ពោធ​អគារ​ទីស្នាក់ការ​គ...

ដោយ​: គ្រញូង / បាត់ដំបង​:...