Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​រកឃើញ​ជ័យលាភ...

​រកឃើញ​ជ័យលាភី​នៃ​កម្មវិធី​ត្រៀម​បង្កើត​ផលិតផល​នៃ​គម្រោង​សហគ្រិនភាព​

ដោយៈ​សុផល​/​ភ្នំពេញៈ​និស្សិត​៦​ក្រុម​បាន​ចូលរួម​វគ្គ​ប្រកួត​ផ្តាច់​ព្រាត់​ក្នុង​កម្មវិធី​ត្រៀម​បង្កើត​ផលិតផល​នៃ​គំរោង​សហគ្រិនភាព​នា​ដើមខែ​កុម្ភៈ​២០២០​ដែល​រៀបចំឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​(​សាលា​តិច​ណូ​)​។​ក្រុម​ទាំងនេះ​ត្រូវការពារ​គម្រោង​របស់​ខ្លួន​នៅ​ចំពោះមុខ​គណៈកម្មកា​មេ​ប្រយោគ​ដែល​សុទ្ធតែជា​អ្នកជំនាញ​។​

​ក្រុម​និ​មួយៗ​ត្រូវ​បង្ហាញ​ភាពជាក់លាក់​សមស្រប​តាម​រយៈ​គំរូ​ភាព​និង​ការជឿទុកចិត្ត​បាន​នៃ​គំរោង​សហគ្រិនភាព​របស់ខ្លួន​កម្មវិធី​ត្រៀម​បង្កើត​ផលិតផល​នេះ​គឺជា​ដំណាក់កាល​ចុងក្រោយ​នៃ​ការប្រកួត​គំរោង​ច្នៃប្រឌិត​(​នវានុវត្តន៍​)«TechnoInnovationChalenge2019»​នៃ​គំរោង​ជំរុញ​ការច្នៃប្រឌិត​និង​សហគ្រិនភាព​(CNEUF)​។​មាន​និស្សិត​ចំនួន​១៩​ក្រុម​មកពី​គ្រឹះស្ថាន​ចំនួន​១៦​នៅ​កម្ពុជា​បាន​ចុះឈ្មោះ​ចូលរួម​ក្នុងការ​ប្រកួត​ចាប់តាំងពី​វគ្គ​ជំ​រុះ​នៃ​ចាប់ផ្តើម​កម្មវិធី​នេះ​។​

​ក្រោយពី​មានការ​ការពារ​យ៉ាង​តឹងតែង​អស់​រយៈពេល​៣​ទៅ​៤​ម៉ោង​មក​គណៈកម្មការ​មេ​ប្រយោគ​បានប្រកាស​លទ្ធផល​នៃ​វគ្គ​ផ្តាច់​ព្រាត់​និង​បង្ហាញ​ជ័យលាភី​ចំនួន​៣​ក្រុម​។​ក្រុម​និ​មួយៗ​ទួលបាន​ប្រាក់​២.២០០​ដុល្លារ​អាមេរិក​ដើម្បី​ធ្វើការ​សាកល្បង​និង​លក់​ផលិតផល​ឬ​សេវាកម្ម​របស់ខ្លួន​។​ជ័យលាភី​ទាំងនោះ​អាច​បន្តធ្វើ​ការងារ​រប​ស់​ខ្លួន​នៅក្នុង​មជ្ឈមណ្ឌល​នវានុវត្តន៍​តិច​ណូ​រយៈពេល​៦​ខែ​ដើម្បី​សម្រេច​ជា​ផ្លែផ្កា​នៃ​គំរោង​របស់ខ្លួន​។​

ចំណែកឯ​៣​ក្រុម​ទៀត​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​ផ្តាច់​ព្រាត់​នេះ​ក៏​ទទួលបាន​សិទ្ធិ​ធ្វើការ​នៅក្នុង​មជ្ឈមណ្ឌល​សហការ​ការ​ងារ​(ETI)​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ក៏ដូចជា​កម្មវិធី​ត្រៀម​ផលិត​នៃ​គំរោង​សហគ្រិនភាព​រយៈពេល​៦​ស​ប្តា​ហ៏​ដើម្បី​អភិវឌ្ឍ​គំនិត​អាជីវកម្ម​នៃ​គំរោង​ផ្សេងៗ​ទៅតាម​ស្ថានភាព​ពិត​នៃ​សង្គម​សេដ្ឋកិច្ច​។​

​ការប្រកួត​គំរោង​នវានុវត្តន៍​TechnoInnovationChalenge2019​ស្ថិតក្នុង​គំរោង​ជំរុញ​ការច្នៃប្រឌិត​និង​សហគ្រិនភាព​(CNEUF)​ដែល​ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​ឧ​ត្ត​ម​សិក្សា​ប្រើប្រាស់​ភាសា​បារាំង​(AUF)​និង​ដៃគូ​សហការ​ណ៏​ផ្សេងៗ​ទៀត​រួមមាន Ezecom, Sirea, Forica, Bacca Villa, Small World, Smart Axiata, Emerald Hub, Chambre de Commerce Franco-Cambodgienne, Impact Hub, Angel Investor group៕S/

​ចំណងជើង​រូបថត​៖​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ត្រៀម​បង្កើត​ផលិតផល​នៃ​គំរោង​សហគ្រិនភាព​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកនាំពាក្យ:ការបិទស្ថានទ...

ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោក...

ក្រោយ​ប្រកួត​ជាមួយ រ៉​យ ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អបអ...

ដោយៈ តារា​រិ​ទ្ធ / ភ្នំពេ...

សម្ដេច​ក្រឡាហោម ស ខេង ៖ ម...

ដោយ​:​មុនី​រ័ត្ន / ភ្នំពេ...