ភ្នំពេញ៖គ្រាន់តែដើមឆ្នាំ២០២០ ឈានដល់ត្រឹមខែទី២ នេះ តារាស្រី កញ្ញា លីន លីលី បានបញ្ចេញរូបភាពភាពសិចស៊ី តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដែលបានធ្វើឱ្យអ្នកគាំទ្រ នាង ជាពិសេសប្រុសៗតែម្តង ពិបាកបិទភ្នែក ឬអូសរូបចោល ឈប់មើលណាស់ ក៏ព្រោះតែ កញ្ញា លីន លីលី មានមុខមាត់ស្អាត រាងស្លីម រួមទាំងការបញ្ចេញសាច់ដើមទ្រូង តិចៗនោះ។
កញ្ញា លីន លីលី បានប្រាប់តាមសារ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ឱ្យដឹងថា ការពិតនាង ក៏មិនដឹងដែរថា មានអ្នកគាំទ្រច្រើនរហូតម្នាក់ៗ តាមចូលចិត្តរូបថតនាងបង្ហោះ។ នាងគ្រាន់តែ បង្ហោះលេងប៉ុណ្ណោះ ហើយវាជាទម្លាប់ដែលនាងចូលចិត្តបង្ហោះរូបស្អាតៗរបស់នាងទៅ ហើយ។ ម្យ៉ាងនាង ក៏ត្រូវតែបង្ហាញសកម្មភាពការងារសិល្បៈផងដែរ ដើម្បីឱ្យអ្នកគាំទ្រ និងមហាជន បានដឹងដូចគ្នា។
សូមបញ្ជាក់ថា តារាសម្តែងវ័យក្មេង កញ្ញា លីន លីលី សព្វថ្ងៃ បើកភោជនីយដ្ឋានមួយកន្លែងនៅផ្ទះរបស់នាងតែម្តង នៅម្ដុំទួលសង្កែ ដោយក្លាយជាថៅកែស្រីស្រស់ ស្អាតម្នាក់ខណៈ នាងត្រូវបានអ្នកគាំទ្រពេញចិត្ត ចំពោះការសម្តែងរបស់នាងកន្លងមកដែលនាងបង្ហាញខ្លួន ជាច្រើន ក្នុងខ្សែភាពយន្តទាំងរឿងភាគរបស់ស្ថានីយទូរទស្សន៍លេខ៥ និង ស៊ីធីអិន កន្លងមក។
នាងមានសម្រស់ស្អាត គឺស្អាតចេញពីកំណើតតែម្តង សូម្បីម្តាយរបស់នាងក៏ស្អាតដូចនាង ហើយបើនិយាយស្បែកគឺ សដូចគ្នា។ លីន លីលី ជាតារាស្រីមិនមានការវះកាត់ ឬកែសម្ផស្ស ត្រង់ចំណុចណាឡើយ ។ សូម្បីតែការថែរក្សាសម្រស់ ស្បែក ដងខ្លួន និងផ្ទៃមុខនាងតែងតែ ជ្រើសរើសវិធីបុរាណ ច្រើនជាងការប្រើប្រាស់គ្រឿងសម្អាង ឬផលិតផលគីមី។
ចំណែក នៅលើបណ្តាញសង្គមហ្វេសប៊ុក លីន លីលី មានអ្នកគាំទ្រ ជាច្រើនតែងតែតាមដាន សកម្មភាព និងរូបសម្រស់របស់នាង។ ជាពិសេស បុរសដែលគាំទ្រ និងតាមចូលចិត្តរូបនាង មិនចេះតិចឡើយ ខណៈនាង បានប្រឡូកក្នុងវិស័យសិល្បៈ ប្រមាណជាង ៣ ឆ្នាំកន្លងមកហើយ ៕ ដោយ៖ បូរិន


