Home ព័ត៌មានជាតិ នយោបាយ ​ឯកអគ្គរដ្ឋទូ...

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាម៉េរិក​ថ្មី​៖​បេសកកម្ម​ការទូត​នៅ​កម្ពុជា​គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​

ដោយៈ​សុផល​/​ភ្នំពេញៈ​លោកប៉ា​ទ្រី​ក​​​ មើ​ហ្វី​(PatrickMurphy)​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋអាម៉េរិក​បានបញ្ជាក់​ជម្រាបជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​​ សំរិន ​ប្រធានរដ្ឋសភា​ថា ​បេសកកម្ម​ការទូត​របស់​លោក​នៅ​កម្ពុជា​នាពេលនេះ​គឺ​ដើម្បី​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​។

ក្នុងឱកាស​ចូលជួប​ស​ម្តែ​ង​ការ​គួរសមជាមួយ សម្តេច​ប្រធានរដ្ឋសភា នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ លោក ប៉ា​ទ្រី​ក មើ​ហ្វី បាន​វាយតម្លៃ​ខ្ពស់​ដល់​ស្ថាប័ន​រដ្ឋសភា ដែលជា​ស្ថាប័ន​កំពូល​នេះ ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​។​ឯកអគ្គរដ្ឋទូត​បាន​ជម្រាប​សម្តេច​ថា ​កម្ពុជា​និង​សហរដ្ឋអាម៉េរិក​មាន​ចំណុច​ជាច្រើន​ក្នុង​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​ដូចគ្នា​ ក្នុងនោះ​ដូចជា​ការចែង​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​រដ្ឋធម្មនុញ្ញ​ ហើយ​អំណាច​ដឹកនាំ​រដ្ឋ​ទាំងបីចែកដាច់​ពីគ្នា​។

​លោកប៉ា​ទ្រី​ក​មើ​ហ្វី​ បានលើកឡើង​បន្តថា ​កម្ពុជា​និង​សហរដ្ឋអាម៉េរិក​បានក​សាង​សមិទ្ធផល​ជាច្រើន​ជាមួយគ្នា​រួចមកហើយ​។​នៅ​ឆ្នាំ​២០២០​នេះ​គឺជា​ឱកាស​កាន់តែ​សំខាន់​ទៀត​ដែល​ប្រទេស​ទាំងពីរ​មានលទ្ធភាព​នៅក្នុង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​។​ឆ្នាំ​២០២០​នេះ​ជា​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ​។​

សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​ សំរិន​ បាន​ស្វាគមន៍​និង​អបអរសាទរ​ចំពោះ​លោក​ដែល​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋអាម៉េរិកប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។ សម្តេច​បាន​លើកឡើងថា​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​ប៉ា​ទ្រី​ក​មើ​ហ្វី​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​ដល់​ការបន្ត​ថែរក្សា​និង​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​កម្ពុជា​-​សហរដ្ឋអាម៉េរិកឱ្យ​កាន់តែ​រឹងមាំ និង​រីកចម្រើន​ខ្លាំងក្លា​ថែមទៀត​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អបអរសាទរ​ចំពោះ​វឌ្ឍនភាព​ទាំងឡាយដែល​ប្រសូត​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​ពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ជា​បន្តបន្ទាប់​មកនេះ បាន​នាំមក​នូវ​ផលប្រយោជន៍​យ៉ាង​ធំធេង ដល់​ប្រជាជាតិ​ទាំងសងខាង​។

រដ្ឋសភា​កម្ពុជា សូម​អបអរសាទរ​ចំពោះ​ការផ្លាស់ប្តូរ​សារលិខិត​ដ៏​មានតម្លៃ​និង​មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ រវាង​លោក​ប្រធានាធិបតី​អាម៉េរិក និង​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នាពេល​ថ្មីៗ​នេះ​៕S/Ha

​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​បញ្ជាក់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំងពីរ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ឃាត់ខ្លួន​អ្នកបើកបរ​រថយន្...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

បុរស​ម្នាក់​ជិះ​ម៉ូតូ​បញ្...

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ...

លោក​អេ​ឡុន ម៉ាស ឥឡូវ​ជា​ម...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ព្រឹក​នេះ​សម្តេច​តេ​ជោ ហ៊...

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំព...